ភ្នំពេញ ៖ បុរសកើតជំងឺសរសៃប្រសាទ ម្នាក់ ដោយសារតែជំងឺធ្វើទុក្ខខួរក្បាលនិង ក្នុងខ្លាំងពេក
បានលោតសម្លាប់ខ្លួនពីលើផ្ទះ ជាន់ទី២ ស្លាប់មួយរំពេចក្នុងថ្លុកឈាម បង្កឱ្យមានការភ្ញាក់ផ្អើល
យ៉ាងខ្លាំងនៅកន្លែង កើតហេតុទាំងប្រជាពលរដ្ឋ និង សមត្ថកិច្ច បានចុះទៅជួយអន្ដរាគមន៍
ភ្លាមៗ ប៉ុន្ដែបានប៉ះពារពាក្យសំដីមួយប្រាវជាមួយម្ចាស់ផ្ទះ ដែលជាឪពុកមារបស់ជនរងគ្រោះ។

ករណីលោតសម្លាប់ខ្លួន ដោយសារតែជំងឺសរសៃប្រសាទខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើល
កាលពីវេលាម៉ោង១០និង១៥ នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅផ្ទះលេខ៥៨ ក្រុម
ទី៣៤ ភូមិទី៤ ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមនពោលនៅក្បែរផ្សារទំនើបសុវណ្ណា
ជិតមន្ទីរ រុស្សីតែម្ដង ។

យោងតាមសាច់ញាតិជនរងគ្រោះ ដែលត្រូវជាឪពុកមា បាននិយាយនៅកន្លែងកើត ហេតុថា
ក្មួយប្រុសរបស់គាត់ឈ្មោះទួន សុវណ្ណបញ្ញា អាយុ២៥ឆ្នាំ កើតជំងឺសរសៃ ប្រសាទនេះអស់រយៈ
ពេលជាង៤ឆ្នាំមកហើយ និងបានបំផ្លាញលុយកាក់ទ្រព្យសម្បត្ដិរបស់លោកក៏អស់ច្រើនមកដែរ
ដោយសារ តែនៅពេលជំងឺធ្វើទុក្ខម្ដងៗ ត្រូវទៅទិញថ្នាំ ដើម្បីលេបបំបាត់ការឈឺចាប់ មួយរយៈ
កាល សិន ។

ឪពុកមាជនរងគ្រោះ បាននិយាយទៀត ថា នៅពេលដែលជំងឺធ្វើទុក្ខម្ដងៗក្មួយប្រុស របស់គាត់
ក្លាយជាមនុស្ស ដ៏កាចសាហាវ ហើយឈ្លោះទាស់ទែងរករឿងអ្នកផ្ទះ ព្រម ទាំងបំផ្លាញទ្រព្យ
សម្បត្ដិ អស់ជាច្រើន ធ្វើ ឱ្យក្រុមគ្រួសារទាំងមូល ត្រូវចំណាយលុយ និងកើតទុក្ខយ៉ាងខ្លាំងជា
រៀងរាល់ថ្ងៃ ប៉ុន្ដែមិនដឹងធ្វើយ៉ាងណាដោយសារតែជនរងគ្រោះកើតមកអភ័ព្វយ៉ាងដូច្នេះនោះ។

ឪពុកមារូបនេះបានបន្ដទៀតថា មុនពេលកើតហេតុក្មួយប្រុសរបស់គាត់បានរើឡើងវិញ ហើយ
នាំឱ្យឈ្លោះទាស់ទែងជា មួយបងប្អូននៅក្នុងផ្ទះ ភ្លាមៗនោះបាន ឡើង ទៅជាន់ទី២ លោត
សម្លាប់ខ្លួនតែម្ដង បណ្ដាល ឱ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថា នៅមុនពេលកើតហេតុនោះសមត្ថ កិច្ចបាន
ទទួលទូរស័ព្ទពីផ្ទះរបស់ជនរងគ្រោះ ដោយប្ដឹងថា មានករណីទាស់ទែងគ្នាលុះពេលមួយសន្ទុះ
ក្រោយមក ក៏បានទទួលព័ត៌ មានថា មានករណីលោតសម្លាប់ខ្លួនពីលើផ្ទះ តែម្ដង ។

សមត្ថកិច្ចដែលចុះទៅដល់កន្លែងកើត ហេតុនោះបានធ្វើកោសល្យវិច័យហើយ អះអាងថា ការ
ស្លាប់របស់ជនរងគ្រោះគឺកើត ឡើងដោយសារអំពើអត្ដឃាត ពិតប្រាកដមែនមិនមែនជាអំពើ
ឃាតកម្មនោះទេ ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថ កិច្ចរៀបចំចាត់ចែង ប្រគល់ទៅឱ្យក្រុមគ្រួសារ យក
ទៅធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល