CamNews

មន្រ្តីតុលាការ៖ ចម្លើយរបស់ ធី សុវណ្ណថា មានប្រយោជន៍​ដល់​ការស៊ើប​អង្កេត​លើ​បុគ្គល​ពាក់​ព័ន្ធ

(ភ្នំពេញ)៖ លោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ចម្លើយរបស់ កញ្ញា ធី សុវណ្ណថា បានធ្វើឱ្យមានប្រយោជន៍ដល់ការស៊ើបអង្កេត លើបុគ្គលពាក់ព័ន្ធផ្សេងទៀត។

ការអះអាងរបស់មន្រ្តីតុលាការរូបនេះ បានធ្វើឡើងបន្ទាប់ពី កញ្ញា ធី សុវណ្ណថា បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ ជុំវិញបណ្តឹងរបស់នាង ដែលបានប្តឹង លោក​ កឹម សុខា ពីបទបរិហារកេរ្តិ៍នាង តាមរយៈសំឡេង​ខ្សែអាត់ដែលបានធ្លាយកន្លងមក។

លោក លី សុផាណា បានឱ្យដឹងយ៉ាងដូច្នេះថា «តំណាងអយ្យការបានបញ្ចប់ការស្តាប់ចម្លើយ កញ្ញា ធី សុវណ្ណថា ដោយទទួល បាននូវលទ្ធផលដែលមាន​ប្រយោជនន៍ដល់ការ​ស៊ើបអង្កេត​បន្តលើ​បុគ្គលដែលពាក់​ព័ន្ធ»។

សូមបញ្ជាក់ថា កញ្ញា សុវណ្ណថា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ បានដាក់ពាក្យប្តឹងលោក កឹម សុខា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហាកេរ្តិ៍តាមខ្សែអាត់សំឡេង ដែលត្រូវបានទម្លាយ​នៅក្នុងទំព័រ Facebook «រឿងពិត CNRP» និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។ នាងប្តឹងទាមទារសំណងជំងឺចិត្ត១លានដុល្លារ។

នៅក្នុងខ្សែអាត់សំឡេងនោះនាងចោទ លោក កឹម សុខា ដែលបានសន្ទនាជាមួយនារី ឈ្មោះ ខុម ចាន់តារាទី ហៅ ស្រីមុំ ដោយបរិហារកេរ្តិ៍របស់នាងថា បានយកឈ្មោះរបស់​គណបក្សសង្រ្គោះជាតិ ដើម្បីសាងភាពល្បាញល្បី និង​បោកយកលុយ ពីអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេស។ កញ្ញា ធី សុវណ្ណថា បានចាត់ទុកការលើកឡើងនេះថា ធ្វើឲ្យប៉ះពាល់ធ្ងន់​ធ្ងរលើកិត្តិយស និងភាពថ្លៃថ្នូររបស់នាង។

កញ្ញា ធី សុវណ្ណថា បានអះអាងប្រាប់អ្នកសារព័ត៌មាន នៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបញ្ចប់ការសាកសួរថា នាងប្តឹងលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ គឺដើម្បីឱ្យគាត់ មានការរាងចាល មិនបរិហារទៅលើនារីដទៃទៀត៕

ដទៃទៀត៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី