CamNews

ស៊ន សៀវម៉ី ប៉ះ​កីឡា​ការិ​នី​ហូឡង់ Reshimie Oogink ក្នុង​​ជុំ​​ទី​​១ នៃ​​កីឡា​តេ​ក្វាន់​ដូនៅ Rio 2016

(ភ្នំពេញ)៖ កីឡាការិនីតេក្វាន់ដូឆ្នើមកម្ពុជា ស៊ន សៀវម៉ី នឹងត្រូវប្រជែងទល់នឹងកីឡាការិនី Reshimie Oogink មក​ពី​ប្រទេស​ហូឡង់ ក្នុង​ជុំ​ទី​១ ប្រភេទ​ទម្ងន់​លើស ៦៧​គីឡូ​ក្រាម (+67Kg) ក្នុង​ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ នៅទីក្រុង Rio de Janeiro 2016 នៃ​ប្រទេស​ប្រេ​ស៊ីល​។

យោងតាម Facebook Page ផ្លូវការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា នេះជា​១ប្រកួតរបស់ម្ចាស់​មេ​ដាយ​មាស​ប្រចាំ​ទ្វីប​អាស៊ី ដែល​ត្រូវ​ប្រជែង​ទល់​នឹង​កីឡាការិនី​ហូឡង់ Oogink ក្នុងវគ្គ១៦នាក់ ប្រភេទកីឡាតេក្វាន់ដូ ទម្ងន់ធ្ងន់ វិញ្ញាសា +៦៧​គីឡូ​ក្រាម ក្នុង​ការ​ប្រជែង​យក​មេ​ដាយ​ឡើង​ទៅ​វគ្គ​៨​នាក់​ចុង​ក្រោយ និង​ស្វែង​រក​មេដាយ​នៅ​ក្នុង​កីឡាអូឡាំពិក លើកទី៣១ នេះ។

ពួកគេទាំងពីរ នឹងត្រូវប្រកួតគ្នានៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ គ្រាដែលម្ចាស់មេដាយមាស នៃវគ្គជម្រុះកីឡាអូឡាំពិក ប្រចាំ​ទ្វីប​អាស៊ី ស៊ន សៀវម៉ី វ័យ​២០​ឆ្នាំ កម្ពស់ ១.៨៣​ម៉ែត្រ ប៉ះកីឡាការិនីហូឡង់ ដែលមានវ័យ២៧ឆ្នាំ កម្ពស់ ១.៧៩ម៉ែត្រ ដែលជាជើងខ្លាំងមួយរូបផងដែរ។

សូមរំលឹកផងដែរថា សម្រាប់ការចូលរួមព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តង ឆ្នាំ២០១៦នេះ កម្ពុជា បានបញ្ជូន ៤ប្រភេទ​កីឡា​ចូល​រួម​នឹង​គេ​ដែរ រួម​មាន​កីឡា​តេក្វាន់ ១​រូប កីឡា​ហែល ២រូប កីឡាចំបាប់ ១រូប និងកីឡាអត្តពលកម្ម ២រូប ក្រោមការដឹកនាំរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ដែលបានចេញដំណើរទៅប្រទេសប្រេស៊ីល តាំង ពីរាត្រីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៦ ស្រប​ពេល​ដែល​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា បា​ន​កែ​ប្រែ​ប្រវត្តិ​សាស្រ្ត​ថ្មី យក​ឈ្នះ​ក្រុម​សិង្ហ​បុរី ដោយ​លទ្ធ​ផល ២-១ ក្នុង​មិត្ត​ភាព​អន្តរ​ជាតិ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំ​ពិក​៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង