CamNews

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងស្ពានស្ទឹងត្រង់-ក្រូចឆ្មារ តម្លៃសរុបជិត ២,០០០លានដុល្លារ នឹងចាប់

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិនលើគម្រោងសាងសង់ និងជួសជុលផ្លូវ ស្ពានសំខាន់ៗចំនួន៣ខ្សែ តម្លៃសរុបជិត ២០០០លានដុល្លារអាមេរិក។ ផ្លូវ និងស្ពាន ដែលចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំក្រោយនេះ រួមមានផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ព្រះសីហនុ ស្ពានឆ្លងទន្លេមេគង្គ​ភ្ជាប់ពីស្រុក​ក្រូចឆ្មារ ទៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងការសាងសង់ផ្លូវជាតលេខ១១ ពីអ្នកលឿងខេត្តព្រៃវែង ទៅថ្នល់ទទឹង ខេត្តកំពង់ចាម។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ក្រុមអ្នកព័ត៌មានក្រោយចុះហត្ថលេខាថា គម្រោងសាងសង់ផ្លូវជាតិលេខ១១ និងស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ធ្វើឡើងដោយប្រាក់កម្ចីសម្បទានរបស់ចិន និងប្រាក់បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ៥ភាគរយ តែសម្រាប់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដំណើរការសាងសង់ដោយថវិកាកម្ចីរបស់ចិន ១០០ភាគរយតែម្តង។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៧ ចំណាយថវិកា ១៩០០លានដុល្លារអាមេរិក។ ស្ពានឆ្លងកាត់ទន្លេមេគង្គពីស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ដែលនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៧ដែរនោះ ចំណាយថវិកាជិត ៥៧លានដុល្លារ មានប្រវែងជាង ១គីឡូម៉ែត្រ និងទទឹងជាង ១៣ម៉ែត្រ។

ដោយឡែកគម្រោងសាងសង់ និងត្រួតពិនិត្យបច្ចេកទេសផ្លូវជាតិលេខ១១ពីអ្នកលឿង ខេត្តព្រៃវែង ទៅកាន់ថ្នល់ទទឹង ខេត្តកំពង់ចាម ត្រូវចំណាយថវិកាប្រមាណ ៩៨លានដុល្លារអាមេរិក មានប្រវែង ៩៦គីឡូម៉ែត្រ ហើយក៏នឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៧។ បើតាមលោក ស៊ុន ចាន់ថុល គម្រោងសាងសង់ផ្លូវជាតិលេខ១១នេះ ក៏មានសាងសង់ជ្រាំងទន្លេ ២គីឡូម៉ែត្រ និង បេតុងទប់ផ្លូវ ៣៥គីឡូម៉ែត្រ ហើយក៏ជួយសាងសង់ផ្លូវក្នុងទីក្រុងព្រៃវែងជិត ១០គីឡូម៉ែត្រផងដែរ។

នៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ ក៏មានការចុះកិច្ចព្រមព្រៀងគម្រោងត្រួតពិនិត្យបច្ចេកទេសសម្រាប់សាងសង់ស្ពានឆ្លងទន្លេមេគង្គ ក្រូចឆ្មារ-ស្ទឹងត្រង់ ជាមួយក្រុមហ៊ុនគ្រប់គ្រង​ការសាងសង់​ក្វាងចូវវ៉ានអាន របស់ចិនផងដែរ។

លោក ស៊ុន ចាន់ថុល បានបង្ហាញសុទិដ្ឋិនិយមថា គម្រោងសាងសង់ផ្លូវ និងស្ពាន ដែលបានចុះហត្ថលេខានៅថ្ងៃនេះ នឹងចូលរួមយ៉ាង សំខាន់ដល់ការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសស្ពានឆ្លងទន្លេងមេគង្គពីស្រុកស្ទឹងត្រង់ ទៅស្រុកក្រូចឆ្មារ នឹងជួយឲ្យប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ និងកំពង់ចាមធ្វើដំណើរ និងដឹកជញ្ជូនកាន់តែងាយស្រួល ខណៈបច្ចុប្បន្នពួកគាត់មានការលំបាក ដោយត្រូវធ្វើដំណើរតាមសាឡាង។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានឲ្យដឹងផងដែរថា ស្ពានឆ្លងកាត់ទន្លេចំនួន ៦ហើយ ត្រូវបានបញ្ចប់ការសាងសង់ក្រោមប្រាក់កម្ចីសម្បទានរបស់ចិនជិត ២០០លានដុល្លារអាមេរិក។ ខណៈស្ពានទី៧ គឺស្ពានកោះធំឆ្លងទន្លេបាសាក់គ្រោងបញ្ចប់ការសង់សង់នៅចុងឆ្នាំ ២០១៦ ដោយចំណាយថវិកាប្រមាណ ២០លានដុល្លារអាមេរិក។

ដោយឡែកផ្លូវ ដែលសាងសង់រួចរាល់ក្រោមកម្ចីសម្បទានរបស់ចិនវិញ មានចំនួន ២០ខ្សែ ប្រវែងសរុបជិត២ពាន់គីឡូម៉ែត្រ ចំណាយថវិកាជិត១ពាន់លានដុល្លារ។ ក្រៅពីនេះមានគម្រោងសាងសង់ផ្លូវចំនួន ៥ខ្សែទៀត ដែលកំពុងសាងសង់ ប្រវែងសរុបជិត៧០០គីឡូម៉ែត្រ និងចំណាយថវិកាអស់ជិត ៦០០លានដុល្លារ។

បើតាមលោក ស៊ុន ចាន់ថុល ចិន ក៏បានសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿននៅទូទាំងប្រទេស ព្រមទាំងជួយស្តារផ្លូវដែកកម្ពុជាពីរាជធានីភ្នំពេញ ទៅកាន់ខេត្តបន្ទាយមានជ័យ ហើយក៏កំពុងសិក្សាផ្លូវភ្ជាប់ពីខេត្តប៉ៃលិន ទៅកាន់ខេត្តកោះកុងផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី