ភ្នំពេញ៖ តារាចម្រៀងស្រីទើបតែការប្ដីថ្មីៗ អ្នកនាង ពេជ្រ សោភា តារាចម្រៀងដុះស្លែ ប្រចាំផលិតកម្ម ហង្សមាស ពេលនេះនាងកំពុងតែឡើងកូដ ជាមួយបទចម្រៀង «កាហ្វេ១៥០០រៀល» ដែលជាស្នាដៃនិពន្ធដោយខ្លួនឯង និង បទភ្លេងត្រូវបាននិពន្ធដោយ លោក ងួន ចាន់ដេវីត ដែលគេស្គាល់ថា ជាអ្នករ៉េបផ្ទាល់របស់ ពេជ្រ សោភា ។

តារាចម្រៀង ពេជ្រ សោភា ធ្លាប់បានសួរទស្សនិកជនថា បើនាងរៀបការរួច តើទស្សនិកគាំទ្របន្តទៀតទេ? ទស្សនិក ជនជាច្រើន ដែលចូលរួមទស្សនា ការផ្សាយផ្ទាល់ ក្នុងការប្រគំតន្ត្រី បាននិយាយថា នៅតែស្រឡាញ់ដូចមុនមិនផ្លាស់ ប្ដូរ ។ ទីបំផុត អាល់ប៊ុមចម្រៀងទោល នាងម្នាក់ឯងមានដល់ទៅ១០បទ បានចេញលក់លើទីផ្សារ ស្របពេលផលិត កម្មដទៃក៏សម្រុកចេញបទដើម្បីលក់ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុននេះផងដែរ ។ ពេជ្រ សោភា ហាក់មាន កាលីបជាងគេ ត្រង់ច្រៀងខ្លួនឯង និពន្ធខ្លួនឯងហើយ សុទ្ធសឹងជាទំនុកមិនចំឡងពីបរទេស និងសម្បូរទៅដោយបទ ចម្រៀងល្បីៗជាច្រើន ។

ក្រៅពីសរសេរបទចម្រៀងខ្លួនឯង មិនអស់ចិត្ត ពេជ្រ សោភា បានបន្តសរសេរជូន កំពូលតារាចម្រៀង ព្រាប សុវត្ថិ បទ «ប៉ាដឹងប៉ាវៃ» ដែលកំពុងតែធ្វើឲ្យលោក ព្រាប សុវត្ថិ កក្រើកជាថ្មី ក្នុងបទចម្រៀងបែបកំប្លែងៗ ។

រីឯតារាចម្រៀងសំឡេង ស្រុកស្រែ រិន សាវេត ឯណោះវិញ ក៏នាងសរសេរ ជូនមួយបទដែរ គឺ បទ «ចង់ចុច» ដែល ហាក់ទាញ លោក រិន សាវេត ឲ្យបង្ហាញខ្លួន ក្នុងរូបភាពថ្មី មានអ្នកចម្រៀងរ៉េប អមជាមួយ គឺ លោក ដេវិត ។

តារាចម្រៀង ពេជ្រ សោភា បាននិយាយជាមួយ LookingTODAY ថា នាងមិនមែន ទើបតែចេះសរសេរ បទចម្រៀង ទេនាងនិពន្ធបានបទច្រើនមកហើយដូចជាបទ«អូនទៅបានបើបងដេញ» និងបទចម្រៀងពីមុនជាច្រើន មានទាំងអប់រំ ទៀតផង ។ តែសម្រាប់ស្នាដៃថ្មីនេះ ពេជ្រ សោភា និពន្ធឡើងដោយមិនចំឡងទំនុកច្រៀងពីបរទេស ដូចមុនទេ ដោយ សារតែមាន លោក ដេវិត អ្នកនិពន្ធភ្លេង និងអ្នករ៉េប ជួយនិពន្ធភ្លេងឲ្យ ហើយនាងជាអ្នកសរសេរបារ៉ូល ។

រីឯការដឹកនាំសម្ដែងក៏ ពេជ្រ សោភា ជាអ្នករៀបចំគំនិតផងដែរ។ ពេជ្រ សោភា នឹងនៅតែនិពន្ធបទចម្រៀងថ្មី បន្តទៀត បើនៅតែមានសន្ទះ នៃការគាំទ្របទចម្រៀងថ្មីៗរបស់នាង ព្រោះទស្សនិកជនបច្ចុប្បន្ន ភាគច្រើនគាំទ្របទថ្មីៗជាងបទ ចំឡងពីគេ ។

តារាចម្រៀង ពេជ្រ សោភា ត្រូវបានគេឃើញថា មិនត្រឹមតែមិនធ្លាក់ចុះប្រជាប្រិយភាពទេ តែនាងហាក់កាន់តែឡើងកូដ ថែមទៀត ព្រោះកាន់តែប្រឹងប្រែងធ្វើការ ទាំងច្រៀងនិងនិពន្ធ បូករួមគំនិត នៃការសម្ដែងបទចម្រៀងផ្ទាល់ខ្លួន ។ ពេជ្រ សោភា ហាក់ដើរតាមលំនាំ របស់តារាចម្រៀងល្បីពិភពលោក ចូលចិត្តនិពន្ធខ្លួនឯង ព្រោះមានតែខ្លួនឯងទេ ដឹងថា ខ្លួន ឯងចូលចិត្តបែបណា និងចង់បានបែបណា ។ សម្រាប់ការច្រៀងបទ មិនចំឡងពីគេនេះ ហាក់ដើរក្រោយ ឱក សុគន្ធ កញ្ញា និង មាស សុខសោភា ព្រោះពួកគេ បានធ្វើមុននាងយូរមកហើយ ។ ពេជ្រ សោភា មកក្រោយគេ មិនអន់ជាង គេទេ បើទោះបីជាសំឡេងនាង មិនសូវពីរោះ ដូចតារាចម្រៀងពីរដួងខាងលើ ក៏នាងប្រឹងប្រែងរកបទចម្រៀង ដែលស៊ី នឹងសំឡេងខ្លួនឯង នឹងព្យាយាមបង្កើតអ្វី ដែលថ្មីជានិច្ច ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល