Undertaker ត្រូវបាន ទស្សនិកជន ស្គាល់ថា ជាកីឡាករជើងចាស់ម្នាក់ ក្នុងវិស័យកីឡាកាស ជាយូរឆ្នាំ ណាស់មកហើយ ។ Undertaker ក៏ល្បីល្បាញក្នុង កម្មវិធី WrestleMania ខ្លាំងណាស់ ដែលបានឈ្នះ ២១ ដងជាប់គ្នា មិនដែលមានអ្នកណា បំបែបបានឡើយ ។

យ៉ាងណាមិញ ខ្សែឈ្នះរបស់ Undertaker ត្រូវបានបញ្ចប់ ក្រោមដៃ កីឡាករជើងចាស់ មួយរូប ដែរគឺ Brock Lesnar ដែលបានបាត់មុខ ពីសង្វៀន WWE ជាយូរណាស់មកហើយ ។ នៅក្នុងវ័យ ៤៩ ចូល ៥០ ឆ្នាំនេះ Undertaker កាន់តែចាស់ៗទៅហើយ ។ គ្រាន់តែបញ្ចប់ ការប្រកួតនៅ WrestleMania លើកទី ៣០ រួចភ្លាម Undertaker ត្រូវបាន ដឹកបញ្ជូន ទៅមន្ទីរពេទ្យភ្លាមៗ ដោយ សារតែ របួសនិងការ ប៉ះទង្គិច ខ្លាំងក្នុងពេល ប្រកួតជាមួយ Brock Lesnar ។ Undertaker បាន សំរាកព្យាបាល រហូតដល់ព្រឹក ថ្ងៃច័ន្ទ ទើបមន្ទីរពេទ្យ អោយចាកចេញ ។

យើងបានដឹងហើយថា កីឡាកាសនេះ វាគ្រាន់តែ ជាការសំដែងប៉ុណ្ណោះ ហើយអ្វីៗ បាន រៀបចំ ទុកជា មុនរួចទៅហើយ ។ ពាក្យចចាម អារ៉ាមជាច្រើន បាននិយាយថា Undertaker បានជ្រើសរើស Brock Lesnar ជាអ្នកបញ្ចប់ អាជីពខ្លួន ក្នុងកីឡាកាស ព្រោះថាវ័យ កាន់ តែចាស់ហើយ ។ យើងនឹងរង់ចាំ មើលសេចក្តីប្រកាស ជាបន្តទៀតពី Undertaker ៕

<object width="500" height="400" data="http://www.youtube.com/v/QOkDfIgiTGU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/QOkDfIgiTGU&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ tmz