CamNews

ប្រធា​នា​ធិប​តី​ថ្មី៖ ហ្វីលីពីន នឹង​មាន​ច្បាប់​កាត់​ទោស​ប្រហារ​​ជីវិត​​ឡើង​​វិញ ក្នុង​ពេល​ឆាប់ៗនេះ

(ម៉ានីល)៖ ប្រធានាធិបតីដែលទើបជាប់ឆ្នោតថ្មីរបស់ហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធើត (Rodrigo Duterte) បាន​និយាយ​ថា លោក​នឹង​រៀប​ចំ ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​កាត់​ទោស​ប្រហារ​ជីវិតឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ហើយក៏នឹងអនុញ្ញាត​ឲ្យ​កង​កម្លាំង​ការ​ពារ​សន្តិ​សុខ​មាន​សិទ្ធិ បាញ់​សម្លាប់​ជន​សង្ស័យ​ដែល​រឹង​ទទឹង​ចំពោះ​ការ​អនុវត្តច្បាប់ផងដែរ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយដោយសារព័ត៌មាន BBC នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៦​។

ទោះបីជាការលើកឡើងខាងលើនេះ ហាក់បានបង្ហាញពីគោលដៅយ៉ាងមុតមាំក្តី ក៏ក្រុមអ្នកវិភាគនយោបាយមួយចំនួន​នៅ​ប្រទេស​ហ្វីលីពីន បាន​លើក​ឡើង​ថា ពួកគេមិនទាន់ច្បាស់ថា លោកប្រធានាធិបតីថ្មី នឹងអាចសម្រេចបានតាមការ​អះ​អាង​ដែរ​ ឬ​ក៏​អត់​នោះ​ទេ ប៉ុន្តែ​វា​អាច​នឹង​ជា​វិធី​មួយ​ដ៏​ប្រសើរ​ផង​ដែរ ដើម្បី​កាត់​បន្ថយ​ឧក្រិដ្ឋ​កម្ម​នា​នា ដែល​បាន​និង​កំពុង​កើន​ឡើង​យ៉ាង​ខ្លាំង​ក្លា នៅ​ក្នុង​ប្រទេស​ដី​កោះ​មួយ​នេះ។

គួរបញ្ជាក់ថា ក្រោយការឈ្នះឆ្នោតកាលពីដើមខែឧសភានេះ ប្រធានាធិបតីហ្វីលីពីនថ្មីលោក រ៉ូឌ្រីហ្គោ នឹងចូលរួមពិធី​ស្បថ​ឡើង​កាន់​តំណែង​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ឆ្នាំ​២០១៦ ខាងមុខបន្តពីប្រធានាធិបតីផុតអណត្តិគឺលោក ប៊ែណីកណូ អាគីណូ ទីបី។ សម្រាប់​១​អាណត្តិ​នៃ​ប្រធានាធិបតី​ហ្វីលីពីន គឺ​មាន​រយៈ​ពេល​រហូត​ដល់​ទៅ​៦ឆ្នាំ​ឯ​ណោះ៕

ប្រភព ៖ ប៊ីប៊ីស៊ី

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង