ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា នាវា Sewol បានក្រឡាប់លិចនៅកោះ Jindo កាលពីថ្ងៃទី ១៦ មេសា ឆ្នាំ ២០១៤ បាន សម្លាប់មនុស្ស សរុប ៣០៤ នាក់ ភាគច្រើនជាក្មេងៗ តែទោះជាយ៉ាងណាក៏ដោយចុះ សាកសពជន រងគ្រោះស្លាប់ ៩ នាក់ ពុំត្រូវបានរកឃើញនោះទេ ចាប់តាំងពីថ្ងៃកើតហេតុ រហូតមកដល់បច្ចុប្បន្នភាព ។ ក្រុមគ្រួសារ សាច់ញ្ញាត្តិ ជនរងគ្រោះ ៩នាក់ដែលពុំទាន់ត្រូវបានរកឃើញសាកសពមួយនេះ បាន អំពាវនាវឲ្យមានការស្រាវជ្រាវ កាន់តែខ្លាំងទៀត ដើម្បីរកសាកសពឲ្យទាល់តែឃើញ ។

គួររំឮកថា នាវា Sewol ត្រូវបានស្រង់ឡើងលើផ្ទៃទឺក កាលពីសប្តាហ៍មុន បន្ទាប់ពីបានលិចទៅបាត សមុទ្រជិត ៣ឆ្នាំមកនេះ ។ អំឡុងប្រតិបត្តិការ ស្រង់ នាវា ឡើងមកវិញ មន្រ្តីកូរ៉េខាងត្បូង ឲ្យដឹងថា មានករណីរកឃើញ បំណែកសាកសព "ឆ្អឹង" ចេញពីនាវា Sewol ។ មន្រ្តី ផ្លូវការ ពីក្រសួងមហាសមុទ្រ និងនេសាទ លោក Lee Cheol-jo គូសបញ្ជាក់ នៅក្នុងសន្និសិទសារព័ត៌ មានឲ្យដឹងថា ត្រូវតែមានការសិក្សាស្រាវជ្រាវ ថាតើឆ្អឹងដែលបានរកឃើញនោះ ជាឆ្អឹងសាកសព ជន រងគ្រោះម្នាក់ឬច្រើននាក់ ។ ប៉ុន្តែក្រោយមកទៀត រយៈប៉ុន្មានម៉ោងក្រោយ នាយប់ថ្ងៃអង្គារ មានសេចក្តី ថ្លែងការណ៍ពីក្រសួងឲ្យដឹងថា ក្រោយធ្វើការវិភាគ និងស្រាវជ្រាវ ឆ្អឹងដែលបានរកឃើញនោះ ពុំមែន ជាឆ្អឹងមនុស្សនោះទេ ។ បំណែកសាកសពដែលត្រូវបានរកឃើញ នៅលើនាវា Sewol ដែលទើបតែបាន ស្រង់ពីបាតសមុទ្រនោះ ដែលធ្លាប់ត្រូវបានគេគិតថា ជាសាកសពមនុស្សស្លាប់នោះ តែការពិតមិនមែន នោះទេ ពោលជា ជាបំណែកសព ពីសត្វទៅវិញទេ នេះបើយោងតាមសម្តីមន្រ្តីផ្លូវការ កូរ៉េខាងត្បូង ។

យោងតាមការគូសបញ្ជាក់ពីក្រសួងដែនសមុទ្រ ឲ្យដឹងថា ភ្នាក់ងារកោសល្យវិច័យថ្នាក់ជាតិ បានធ្វើការ ស្រាវជ្រាវ ឈានទៅអះអាងថា បំណែកសាកសពដែលត្រូវបានរកឃើញ ឆ្អឹងនោះ គឺជា បំណែកសាក សពឆ្អឹងសត្វ ដោយវាពុំមានជាបំណែកសាកសពឆ្អឹងជនរងគ្រោះស្លាប់ដោយសារតែលិចនាវា Sewol នោះទេ ។

សោកនាដកម្ម លិចនាវា Sewol ដ៏រន្ធត់មួយនេះ បានធ្វើឲ្យមានភាពភ្ញាក់ផ្អើល នៅទូទាំងសាកលលោក ខណៈជនរងគ្រោះ ភាគច្រើន គឺជាក្មេងៗ សិស្សសាលាជំទង់ មកពីវិទ្យាល័យតែមួយ ។ ជនរងគ្រោះ ស្លាប់ ៩នាក់ដែលពុំទាន់បានរកឃើញសាកសព នោះ គឺជាសិស្សសាលា ៤នាក់ គ្រូបង្រៀន ២នាក់ និងគូស្នេហ៍ទើបរៀបការរួច មានកូន ១នាក់ ។ នាវា Sewol ដែលទើបតែស្រង់ឡើងមកវិញនោះ ត្រូវ បានគេរំពឹងទុកថា នឹងទៅដល់ផែ Mokpo អំឡុងសប្តាហ៍នេះ ដែលនៅទីនោះ នាវា គ្រោងនឹងជួបផ្ទាល់ ជាមួយនឹងសមាជិកក្រុមគ្រួសារនៃសព ។ សោកនាដកម្ម គ្រោះថ្នាក់ដ៏រន្ធត់ ពាក់ព័ន្ធនឹងករណីលិច នាវា Sewol ជាប្រវត្តិសាស្រ្តមួយនេះ ត្រូវបានគេដាក់បន្ទុក ស្តីបន្ទោសទៅលើ ការរចនាម៉ូតនាវាដោយ ខុសច្បាប់ ការដឹកមនុស្សលើសចំណុះ ក៏ដូចជា បទពិសេោធន៍ស្ទើរ ក្រុមនាវិក ក្នុងការបញ្ជា នាវា ៕

-សាឡាង Sewol ៖ សិស្សប្រុសស្រីមួយគូ ស៊ូស្លាប់ក៏មិនចង់បែក ដោយចងអាវពោងជាប់នឹងគ្នា

-សាឡាង Sewol ៖ នាយករដ្ឋមន្ដ្រីកូរ៉េខាងត្បូង សុំលាលែងពីតំណែង

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី