ការប្រសូត្របុត្រភ្លោះពីរ (twins) តាមលក្ខណៈធម្មជាតិអាចជាសញ្ញានៃការមានសុខភាព
ល្អរបស់មាតា។ នេះគឺជាការរកឃើញថ្មីមួយទៀតដែលទើបនឹងចេញផ្សាយ ។ ការសិក្សា
នេះត្រូវបានគេរកឃើញក្នុងចំណោមស្ត្រីដែលកើតនៅរដ្ឋ Utah ក្នុងចន្លោះឆ្នាំ ១៩៨០ដល់
១៨៩៩, ចំពោះអ្នកដែលមានកូនភ្លោះពីរ គឺហាក់ដូចជាអាចមានឳកាសរស់នៅបានយូរ
ជាងមាតាដែលកើតកូនតែម្តងមួយ។
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Utah បានធ្វើការវាយតំលៃទៅលើកំណត់ត្រាស្រីជិត
៥៩,000 នាក់ នៅ Utah,ដែលបានកើតក្នុងចន្លោះឆ្នាំ ១៨០៧ និង ១៨៩៩ ហើយមានអាយុ
យ៉ាងហោចណាស់ ៥០ឆ្នាំ ។ ក្នុងចំនោមស្ត្រីទាំងអស់នោះ មានស្ត្រីប្រហែលជា ៤៦០០នាក់
បានប្រសូត្រកូនភ្លោះពីរ (twins) ។
ក្នុងចំណោមស្ត្រីដែលកើតមុនឆ្នាំ ១៨៧០, ម្តាយដែលកើតបានកូនភ្លោះពីរមានហានិភ័យ
ស្លាប់បន្ទាប់ពីអាយុ ៥០ ឆ្នាំ ចំនួន ៧,៦ ភាគរយ តិចជាងម្តាយដែលមានកូនតែមួយ ។
ក្នុងចំណោមស្ត្រីដែលកើតក្នុងចន្លោះឆ្នាំ ១៨៧០ និង ១៨៩៩,ហានិភ័យគឺមានចំនួន
៣,៣ភាគរយទាបជាងចំពោះម្តាយដែលមានកូនភ្លោះ។
ការសិក្សាក៏បានបង្ហាញដែរថា ម្តាយដែលបង្កើតបានកូនភ្លោះពីរអាច ៖
- មានកូនច្រើនជាងធម្មតា
- គម្លាតពីកូនមួយទៅមួយមានរយៈពេលខ្លី
- និង អាចមានអាយុច្រើននៅពេលដែលពួកគេមានកូនពៅ។
ស្ត្រីមានកូនភ្លោះជាទូទៅមានបន្ទុកធ្ងន់។ ប៉ុន្តែ គេក៏បានរកឃើញអំពីភាពផ្ទុយគ្នានេះដែរ
គឺថា ស្ត្រីដែលបានមានផ្ទៃពោះបុត្រភ្លោះពីរដោយធម្មជាតិ, ការពិតទៅ គឺអាចរស់រាន
មានជីវិតបានយូរ ហើយដំណើរការបង្កើតកូនរបស់គាត់ពិតជាសកម្ម" ៕
(ដកស្រង់ពីគេហទំព័រសុខភាព)