នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹង គេហទំព័រល្បីឈ្មោះ Engadget, Samsung ទើបតែប្រកាសជាផ្លូវការថា ពួកគេនឹងឈប់ផលិតជារៀងរហូតតែម្តង នូវស្មាតហ្វូន Galaxy Note 7 ទូទាំងពិភពលោក។ ប្រហែលជាគួរតែដល់ពេលហើយ ដែលគ្រប់រឿងដល់ផ្លូវបញ្ចប់ បន្ទាប់ពីមានការរអ៊ូរទាំ ឈ្លោះប្រកែកគ្នាជាច្រើន បានអូសបន្លាយពេល ជាច្រើនខែមកនេះ ដោយសារតែបញ្ហាដ៏គ្រោះថ្នាក់ ពាក់ព័ន្ធនឹងថ្មរបស់ Note 7។

“សុវត្ថិភាពរបស់អតិថិជន គឺជាអាទិភាពចម្បងរបស់ពួកខ្ញុំ។ ពួកខ្ញុំបានសម្រេចចិត្ត ឈប់លក់ និងឈប់ផលិត Galaxy Note 7", Samsung បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយ។ សេចក្តីប្រកាសនេះ ត្រូវបានដាក់ចេញ បន្ទាប់ពីក្រុមហ៊ុនប្រមូលមកវិញនូវរាល់ Note 7 ទាំងអស់ រួមទាំងបណ្តា Note 7 ដែល Samsung ថាមានសុវត្ថិភាព។

Samsung បានដាក់ចេញសំណើប្រមូលស្មាតហ្វូននេះ ចូលវិញទូទាំងពិភពលោក កាលពីថ្ងៃម្សិលមិញបន្ទាប់ពីមានយ៉ាងតិច ៥គ្រឿងស្មាតហ្វូន Note 7 ដែលបានប្តូរថ្មី ត្រូវបានផ្ទុះឆេះ តែក្នុងរយះពេលមួយសប្តាហ៍ប៉ុណ្ណោះ។ "Samsung នឹងស្នើសុំបណ្តាក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ និងដៃគូសហការលក់រាយទាំងអស់ទូទាំងសកលលោក ឈប់ធ្វើការលក់ និងប្តូរ Galaxy Note 7" ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះបាន ឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ។

បណ្តាអ្នកកំពុងតែប្រើប្រាស់ Note 7 (រួមទាំងបណ្តាស្មាតហ្វូន ដែលមានសញ្ញាកំណត់សំគាល់មានសុវត្ថិភាព) ត្រូវបានក្រុមហ៊ុនជុំរុញឲ្យធ្វើការបិទស្មាតហ្វូនឈប់ប្រើ និងយកវាមកប្តូរវិញ នៅតាមកន្លែងចែកចាយ ដែលពួកគេបានទិញផលិតផលនេះ។

គួរបញ្ជាក់ផងដែរថា Galaxy Note 7 ត្រូវបាន Samsung ធ្វើការប្រកាសបង្ហាញកាលពីខែសីហា ឆ្នាំនេះ ហើយវាទទួលបានការគាំទ្រ ពេញចិត្តយ៉ាងច្រើន ពីសំណាក់អ្នកប្រើប្រាស់ ប៉ុន្តែតែមួយរយះពេលមិនយូរប៉ុន្មាន បញ្ហាចាប់ផ្តើមលេចចេញមក ពេលដែលមានរបាយការណ៍ដំបូង ស្តីពីការដែលស្មាតហ្វូន នេះ ឡើងកម្តៅខ្លាំង និងផ្ទុះឆេះ ហើយមកដល់ថ្ងៃទី១១ ខែតុលា នេះ Samsung ប្រកាសឈប់ផលិត Note 7 តទៅទៀតហើយ។ លាហើយ Galaxy Note 7!

- លេចចេញលិខិតអញ្ជើញ បង្ហើបឲ្យដឹងពីថ្ងៃបង្ហាញខ្លួន Galaxy S8
- Samsung ស្នើឱ្យម្ចាស់ Note7 បិទទូរស័ព្ទ ហើយយកវាទៅប្ដូរយកប្រាក់ និងស្នើឱ្យដៃគូឈប់លក់ ត្រៀមប្រមូលចូលវិញ

ប្រែសម្រួល៖ មង្គល
ប្រភព៖ Engadget, Tinhte