ភ្នំពេញ ៖ អ្នកបើកបរម៉ូតូកង់បី និងទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក នឹងទទួលបានការបណ្ដុះបណ្ដាលផ្នែកច្បាប់ចរាចរណ៍ឥតគិតថ្លៃ គិតចាប់ពីខែមីនា ដល់ខែឧសភា។

នៅក្នុងសេចក្ដីជូនដំណឹង ចុះហត្ថលេខាដោយ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈរាជធានីភ្នំពេញ ចុះកាលបរិច្ឆេទថ្ងៃទី ០១ មីនា កន្លងទៅថ្មីៗនេះ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់អ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្ដោងរ៉ឺម៉កមេ្តតាជ្រាបថា៖ កន្លងមក បងប្អូនប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរក្នុងរាជធានីភ្នំពេញភាគច្រើនបានបើកបរយានយន្តលើដងផ្លូវដោយពុំមានប័ណ្ណបើកបរយានយន្តបានត្រឹមត្រូវ។ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ធានាបាននូវសុវត្ថិភាពដល់អ្នកដំណើរ និងដើម្បីឲ្យការធ្វើចរាចរស្របតាមច្បាប់ចរាចរណ៍ផ្លូវគោក រដ្ឋបាលរាជធានីភ្នំពេញបានចាត់ឲ្យមន្រ្តីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំវគ្គបណ្ដុះបណ្ដាលចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូនដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១៧ល្ងាច និងមានរយៈពេល២ខែ គិតចាប់ពីថ្ងៃសៅរ៍ទី០២ មីនា ដល់ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅអង្គភាពផ្ដល់ប័ណ្ណបើកបរយានយន្ត ផ្លូវលេខ ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ក្រោយវគ្គបណ្ដុះបណ្ដាល សិក្ខាកាម អាចដាក់ពាក្យប្រឡងទ្រឹស្ដី និងប្រឡងដៃចង្កូត ដើម្បីទទួលបានបណ្ណបើកបរយានយន្តប្រភេទ (ក) ។

អស្រ័យដួចនេះ សូមអញ្ជើញបងប្អូនអ្នកបើកបរយានយន្តប្រភេទដូចបានរៀបរាប់ខាងលើ ត្រូវរួសរាន់សហការ និងចូលរូមវគ្គបណ្តុះបណ្តាលឲ្យបានគ្រប់ៗគ្នា។ ផុតពីររយៈពេល ០២ ខែ បន្ទាប់ពីការជូនដំណឹងនេះ អាជ្ញាធរមានមានសមត្ថកិច្ចនឹងរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាធរមាន ដោយមិនមានការលើកលែងអធ្យាស្រ័យទៀតឡើយ ៕

អត្ថបទ៖ ចំរើន