(អាមេរិក)៖ Justin Bieber តារាចម្រៀងវ័យក្មេង ដែលកាន់តែលេចធ្លោ នាពេលនេះ បន្ទាប់ពីលោកអាចរកប្រាក់ ត្រឹមរយៈពេលតែមួយនាទី បានដល់ទៅ ២លានដុល្លារ ដែលចំនួននេះ ច្រើនជាងដៃគូក្នុងក្រុម។

កំឡុងពេលលេងហ្គេម ក្នុងកម្មវិធី Super Bowl ក៏ដូចជាជួយប្រូម៉ូសិនឲ្យ T-Mobile នោះ Justin ក៏បញ្ចេញក្បាច់រាំច្រៀង ដ៏ប៉ិនប្រសព្វឲ្យមហាជនទស្សនាផ ងដែរ។ រីឯ Rob Gronkowski ជាដៃគូអាចរកប្រាក់បាន ២៥ម៉ឺនដុល្លារប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា។ តែយ៉ាងណាក៏ Gronk មិនអន់ចិត្តអ្វីឡើយ ចំពោះភាពខុសគ្នានៃការទទួលបានប្រាក់នេះទេ ព្រោះគាត់គិតថា ជាក្រុមតែមួយ។

កាលពីថ្ងៃទី៥ ខែកុម្ភៈ តារាចម្រៀង Patrios ក៏បានឈ្នះ Super Bowl រហូតដល់តង់បញ្ចប់ តែមិនអាចលេងតទៅទៀត បានដោយសាររបួសខ្នង ហើយក៏ឲ្យដៃគូលេងបន្ត តែចាត់ទុកថា ជាសំណាងរបស់ Justin អាចឈ្នះហ្គេមដ៏ធំ ក្នុងកម្មវិធីខាងលើនេះ។ បើក្រឡេកមើល ពីឆ្នាំ២០១៥ តារាប្រុសរូបនេះ ចង់ធ្វើអ្វីដោយខ្លួនឯង មិនសម្រេចតាមការចង់បានរបស់ T-Mobile ទេ ហើយមុនពេលប្រូម៉ូសិន នៅលើបណ្តាញសង្គម Justin ក៏មិនបានបង្ហោះអ្វី ពាក់ព័ន្ធរឿងនេះដែរ តាំងពីកំឡុងខែសីហា ឆ្នាំ២០១៦ ចំពេលដែលគេបិទ Instagram ព្រោះទទួលការរិះគន់ច្រើន ខណៈនៅជាមួយអតីតមិត្តស្រី Sofia Richie ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង