សុខភាព ៖ ដូចយើងទាំងអស់គ្នាបានជ្រាបរួចមកហើយថា សារធាតុចិញ្ចឹមគឺជាកត្ដាគន្លឹះសម្រាប់សុខភាពរាងកាយទាំងស្រុងរបស់យើង។ ការពិសាអាហារប្រភេទមួយចំនូនអាចធ្វើឱ្យយើងមានអារម្មណ៍ល្អ ខណៈពេលប្រភេទអាហារដទៃទៀតអាចផ្ដល់នូវផលប៉ះពាល់អវិជ្ជមានដល់សុខភាពយើង។ លើសពីនេះ ក៏មានប្រភេទអាហារមួយចំនួនទៀត ដែលអាចបង្កនូវបញ្ហាសុខភាពធ្ងន់ធ្ងរ ជាពិសេសប្រសិនបើយើងពិសាវាក្នុងបរិមាណច្រើនលើសលប់។ ហេតុដូច្នេះហើយនៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញជូនលោកអ្នកនូវប្រភេទអាហារមិនល្អចំពោះសុខភាពមួយចំនួន ដែលអ្នកតែងតែពិសា។

សាច់ក្រក៖ ប្រភេទអាហារឆ្នៃដូចជា សាច់ក្រកឆ្អើ សាច់ក្រកធម្មតា Salami ឬ Chorizo គឺជាពពួកផលិតផល ដែលអាចបង្កគ្រោះថ្នាក់ដ៏ក្រៃលែងដល់សុខភាពមនុស្សយើង។ គ្រោះថ្នាក់នេះបណ្ដាលមកពីកម្រិតជាតិខ្លាញ់ឆ្អែតខ្ពស់របស់វា ដែលជាមធ្យមធ្វើឡើងពីជាតិខ្លាញ់ឆ្អែតប្រមាណ១០% ក្នុងសាច់ក្រកចំនួន ៣,៥អោន។ ចំនួននេះគឺមានកម្រិតខ្ពស់ជាងបរិមាណដែលត្រូវណែនាំឱ្យពិសាប្រចាំថ្ងៃ ដែលតម្រូវឱ្យប្រើខ្លាញ់ឆ្អែតត្រឹមតែ ២%ប៉ុណ្ណោះ ក្នុងសាច់ក្រក៣,៥អោន។ ការពិសាសាច់ក្រកជាប្រចាំអាចបណ្ដាលឱ្យធាត់លើសគីឡូ កើតជំងឺលើសឈាម និងជំងឺសរសៃឈាមក្នុងបេះដូងដូចជា ជំងឺគាំងបេះដូង ឬជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ ដោយសារតែបញ្ហានេះហើយ ទើបអាហារទាំងនេះគួរត្រូវបានទទួលទានក្នុងកម្រិតសមល្មម ពោលគឺត្រូវពិសាក្នុងកម្រិតតិច និងម្ដងម្កាល។

ដំឡូងបារាំងចៀន៖ ដំឡូងបារាំងចៀនក៏ជាអាហារបង្កគ្រោះថ្នាក់ដល់សុខភាពម្យ៉ាងក្នុងចំណោមអាហារដទៃទៀតផងដែរ។ ទោះបីជាវាមានរសជាតិឆ្ងាញ់ក៏ដោយ ការពិសាវាអាចបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយសារវាមានផ្ទុកខ្លាញ់ឆ្អែត Tran Fat និងកូឡេស្ដេរ៉ូលកម្រិតខ្ពស់។ នៅពេលអ្នកដោះស្រាយចំណោទគណិតវិទ្យា អ្នករកឃើញថាដំឡូងបារាំងបំពងតែងតែផ្ទុក ៥០០ កាល់ឡូរី ក្នុងដំឡូងបារាំង ៣,៥ អោនព្រមទាំងខ្លាញ់ ៣៦ ក្រាមផងដែរ។ លើសពីនេះទៀត ដំឡូងបារាំងចៀនក៏មានផ្ទុកនូវជាតិសូដ្យូមខ្ពស់ផងដែរ ដែលអាចបណ្ដាលឱ្យខ្សោះជាតិទឹកពីរាងកាយ និងបង្កឱ្យមានបញ្ហាដទៃទៀត។

ការ៉េម៖ ទោះបីជាវាមានរសជាតិផ្អែមឆ្ងាញ់ និងមានពណ៌ស្រស់ស្អាតគួរឱ្យចង់ពិសាក៏ដោយ ក៏ការ៉េមនេះគឺជាផលិតផល ដែលអ្នកជំនាញផ្នែកចំណីអាហារមិនណែនាំឱ្យយើងពិសាក្នុងកម្រិតច្រើនដែរ។ ការ៉េមមានផ្ទុកនូវខ្លាញ់ឆ្អែត និងTrans Fat កម្រិតខ្ពស់ព្រមទាំងមានផ្ទុកនូវកូឡេស្ដេរ៉ូល និងស្ករច្រើនផងដែរ។ ដូច្នេះហើយ ការពិសាការ៉េមអាចពន្លឿនការវិវឌ្ឍន៍នូវអាការៈរោគមួយចំនួនដូចជាជំងឺធាត់ និងជំងឺទឹកនោម។ ប៉ុន្ដែក៏នៅមានការ៉េមច្រើនប្រភេទទៀត ដែលផ្ទុកជាតិខ្លាញ់ និងស្ករទាបដែលជាជម្រើសល្អប្រសើរសម្រាប់សុខភាព។

ទឹកផ្លែឈើ ភេសជ្ជៈគ្មានជាតិអាកុល និងភេសជ្ជៈផ្ទុកជាតិស្ករដទៃទៀត៖ ជាទូទៅ ភេសជ្ជៈផ្ទុកជាតិស្ករគឺជាកត្ដាគ្រោះថ្នាក់ដ៏ក្រៃលែងចំពោះសុខភាពមនុស្សយើងជាពិសេសសុខភាពកុមារ។ ភេសជ្ជៈទាំងនេះទំនងជាផ្ទុកនូវបណ្ដុំជាតិស្ករខ្ពស់ ដែលមានឥទ្ធិពលធ្ងន់ធ្ងរដល់សុខភាពរាងកាយ។ គ្រោះថ្នាក់ដ៏ធំបំផុតនោះគឺថា ការស្រូបយកជាតិស្ករច្រើនលើសលប់អាចបណ្ដាលឱ្យឡើងទម្ងន់ខ្លាំង ឬធាត់លើសគីឡូ ដែលក្នុងករណីខ្លះអាចនាំឱ្យកើនឡើងការកើតជំងឺខ្ពស់ដូចជា ជំងឺទឹកនោមផ្អែមជាដើម។

Hamburger៖ hamburger គឺជាអាហារមិនល្អចំពោះសុខភាពរបស់យើងមួយប្រភេទទៀត ជាពិសេស Hamburger ដែលដាក់លក់នៅក្នុងហាងល្បីៗ។ នេះបណ្ដាលមកពីខ្លាញ់ឆ្អែត និងបរិមាណជាតិ សូដ្យូមខ្ពស់របស់វា។ ដូចយើងបានជម្រាបជូនខាងលើអញ្ចឹងថា កត្ដាទាំងពីរយ៉ាងនេះអាចបង្កគ្រោះថ្នាក់ដល់សរសៃឈាមបេះដូង ធ្វើឱ្យឡើងទម្ងន់ និងកើតជំងឺធាត់។ ដើម្បីចៀសវាងបញ្ហានេះសូមចម្អិន Hamburger ដោយខ្លួនឯងនៅឯផ្ទះដែលផ្ទុកជាតិខ្លាញ់ទាប។

Pizza៖ ភីហ្សាក៏មានលក្ខណៈដូចជា Hamburger ដែរ ដែលវាមានផ្ទុកខ្លាញ់ឆ្អែត និង Trans Fat ខ្ពស់ព្រមទាំងជាតិសូដ្យូម និងជាតិស្ករផងដែរ។ វាជាការសាមញ្ញនៅក្នុងភីហ្សា ដែលរោយដោយប្រូមា ឬសាច់ក្រកច្រើន។ បន្ថែមលើសពីនេះទៀត ម្សៅដែលប្រើសម្រាប់ធ្វើបន្ទះភីហ្សាមានផ្ទុកនូវខ្លាញ់ និងគ្រឿងផ្សំមិនល្អជាច្រើផ្សេងទៀត៕

អត្ថបទ៖ ដេវីដ

Source: steptohealth