CamNews

ខ្វល់​ពី​ម្តាយ​ខ្លាំង​ពេក ទី​បំផុត​ប្រពន្ធ​អស់​ចិត្ត​សម្រេច​នាំ​​កូនៗ​​ចុះ​​ចេញ​​ពី​ផ្ទះ

(ប៉េកាំង)៖ បុរសជនជាតិចិនម្នាក់ ដោយហេតុថាស្រឡាញ់ម្តាយពេកភ្លេចគិតពីចិត្តប្រពន្ធខ្លួនឯង ទីបំផុតបានធ្វើឲ្យនារីជាប្រពន្ធសម្រេចចិត្តដើរចេញ​ព្រោះតែនាងយល់ថា​ប្តីមិនបានបំពេញតួនាទីមើលថែនាងនិងកូនបានល្អនោះទេ។

តាមហេតុ ការណ៍ឲ្យដឹងថា Gao Fengtai គឺជាបុរសម្នាក់ដែលឧស្សាហ៍ព្យាយាមធ្វើការណាស់តែថ្ងៃមួយគាត់បានចេញពីកន្លែងធ្វើការព្រោះតែដឹងដំណឹងថា​ថ្ងៃនោះនឹងមានព្យុះភ្លៀងកើតឡើងហើយដោយខ្លាចថានឹងកើតមានទឹកជំនន់ Fengtai ក៏ រត់ទៅភូមិមើលម្តាយដែលរស់នៅតែឯងខណៈដែលឪពុករស់នៅជាមួយគ្រួសារ​គាត់និងបានរង់ចាំប្រហែលជាបីម៉ោងមើលស្ថានការណ៍តែសំណាងគ្មានអ្វីកើតឡើងទេ។

Fengtai ក៏ត្រលប់មកផ្ទះវិញដោយហត់អស់កម្លាំងពេកក៏ដេកលក់ទៅ លុះពាក់កណ្តាល អាធ្រាត្រប្រពន្ធដឹងថានឹងកើតមានគ្រោះទឹកជំនន់ នាងក៏ដាស់ប្តីឲ្យភ្ញាក់តែពេលដឹងខ្លួនបុរស​ជាប្តី​មិននៅជាមួយគ្រួសារខ្លួនទេ គាត់បានរត់ទៅផ្ទះម្តាយដើម្បីចង់ដឹងថាម្តាយមានសុវត្ថិភាពទេរួចត្រលប់មកវិញស្រែកប្រាប់ប្រពន្ធឲ្យនាំឪពុកនិងកូនៗឡើងលើដំបូលផ្ទះហើយ Fengtai ក៏ទៅរកម្តាយម្តងទៀត។

ទីបំផុតបញ្ហាគ្រួសារក៏កើតមានឡើងដែលវាមិនមែនជាគ្រោះទឹកជំនន់ឡើយគឺជាកំហឹងរបស់នារីជាប្រពន្ធបាននាំកូនស្រីអាយុ៤ឆ្នាំនិងកូនប្រុសអាយុ២ឆ្នាំចេញពីផ្ទះព្រោះនាងមិនចង់រស់នៅជាមួយបុរសដែលមិនអាចការពារប្រពន្ធកូនក្នុងពេលអាសនុ្នបាននោះទេ។ Fengtai ភ្ញាក់ខ្លួនព្រើតទើបដឹងថាអ្វីដែលគាត់ធ្វើប៉ះពាល់អារម្មណ៍ប្រពន្ធខ្លាំងណាស់ព្រោះគ្រប់ពេលគាត់ផ្តល់ភាពសំខាន់ទៅឲ្យម្តាយជានិច្ចមិនគិតការស្លាប់រស់របស់ប្រពន្ធកូនឡើយ តែពេលនេះគាត់កំពុងព្យាយាមរកវិធីលួងចិត្តប្រពន្ធឲ្យត្រលប់មកវិញ។

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង