CamNews

តើហេតុអ្វី បានជាបណ្តាលឲ្យអ្នក​ស្រេកទឹក?

នៅពេលខ្លះ យើង​ទាំងអស់គ្នាជួបនឹងការស្រេកទឹក ក៏ប៉ុន្តែតើអ្នកអាចស្រម៉ៃបានទេថា តើវាមានអារម្មណ៍​បែបណា នៅពេលស្រែកទឹក អស់រយៈពេលជាច្រើនថ្ងៃ? ប្រសិនបើមនុស្ស យើងមិនបានផឹកទឹក អស់រយៈពេលពី៥ ទៅ៦ថ្ងៃ មនុស្សនឹងស្លាប់។ ដោយឡែកអារម្មណ៍ ស្រេកទឹក​គឺគ្រាន់តែជាវិធី​ នៃរាងកាយក្នុងការប្រាប់យើង​ ឲ្យបន្ថែមសារធាតុរាវ តែប៉ុណ្ណោះ។

មូលហេតុដែលនាំឲ្យ មានការស្រេកទឹក គឺបង្កឡើងដោយការផ្លាស់ប្តូរ សារធាតុដែលមាននៅក្នុងអំបិលនៃឈាមរបស់យើង។ ហើយយើង អាចដឹងបានថា មានអំបិល និងទឹកមួយចំនួននៅក្នុឈាមរបស់យើង។ នៅពែលដែលវា​​ មានការផ្លាស់ប្តូរដោយ មានអំបិលកាន់តែច្រើន ឡើងៗទាក់ទងនឹងទឹកនៅ ក្នុងឈាមរបស់យើង ការស្រេកទឹក ក៏បានកើតឡើង។

មានផ្នែកមួយ នៃខួរក្បាលរបស់យើង គេហៅថា មជ្ឈមណ្ឌលស្រេកទឹក។ វាបានធ្វើការឆ្លើតបជាមួយនឹងអំបិលមួយចំនួន នៅក្នុងឈាម របស់យើង។ នៅពេលផ្លាស់ប្តូ វាបានបញ្ចួនដំណឹងត្រឡប់ទៅរកបំពង់-ក។ ដំណឹងទាំងនេះធ្វើដំណើរ ទៅកាន់ខួរក្បាល ហើយវាបូកបញ្ចូល នូវអារម្មណ៍ បែបនេះដែលធ្វើឲ្យយើង និយាយថាសេ្រកទឹក៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង