CamNews

ពេជ្រ សោភា ត្រៀម​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​បារាំង បន្ទាប់​ពី​បង្ហាញ​ខ្លួន​យ៉ាង​កម្រ ក្នុង​មង្គល​ការ ថន

(ភ្នំពេញ)៖ ប្រភពព័ត៌មានទម្លាយចេញ ពីក្នុងមជ្ឈដ្ឋានអ្នកសិល្បៈ បាន​ឲ្យដឹងថា តារាចម្រៀងដែលសម្បូរ ទៅដោយរឿងរ៉ាវមិនចេះចប់ និងជាគ្រូបង្វឹកក្នុងកម្មវិធី «The Voice Camdodia» អ្នកនាង ពេជ្រ សោភា កំពុងតែត្រៀមខ្លួនចេញទៅប្រទេសបារាំង ដើម្បីព្យាបាលជំងឺរបស់នាង បន្ទាប់ពីការចេញទៅព្យាបាល នៅប្រទេសថៃ នៅតែមិនទាន់ជាសះស្បើយ។ ពេជ្រ សោភា បានបង្ហាញខ្លួនក្នុងកម្មវិធីមង្គលការរបស់តារាចម្រៀង និងជាពិធីការិនី ថន តារា ក្នុងស្ថានភាពមានជំងឺជាប់ខ្លួន ខណៈដែលតារាចម្រៀងស្រីរូបនេះ ​មិនងាយ​ចូលរួមក្នុងកម្មវិធីមង្គលការ អ្នកសិល្បៈណាឡើយ ក្រៅពីមនុស្ស​ជិតដិត​បំផុតជាមួយនាង។

ការបង្ហាញខ្លួនរបស់អ្នកនាង ពេជ្រ សោភា ក្នុងពិធីមង្គលការនេះ បានធ្វើឲ្យមហាជនជាភ្ញៀវកិត្តិយស មានការភ្ញាក់ផ្អើល និងសាទរ​ជាខ្លាំងដោយមានអ្នកខ្លះ ចោមរោមថតរូបជាមួយ​យ៉ាងច្រើន ខណៈ​នាងក៏បានឡើងបកស្រាយ បទចម្រៀងចំនួន៣បទ មានដូចជាបទ «ស្រឡាញ់បង, ម៉ែឲ្យជិះឆ្កែ »និង«រាំញីកែងជើង» ជាមួយ លោក ដេវីត ផងដែរ។

តារាចម្រៀង ពេជ្រ សោភា ត្រូវបានគេសង្កេតឃើញថា នាងបានស្លៀកសម្លៀកបំពាក់ ម៉ូដដដែល ដែល​​បានស្លៀក កាលពីថ្ងៃប្រឡង «The voice Cambodia» វគ្គផ្ដាច់ព្រ័ត្ត ប៉ុន្តែ បានប្ដូរម៉ូដសក់ ​និងផាត់មុខបែបសិចស៊ី​។ ​អ្វីដែលប្លែកនោះ រូបរាងរបស់អ្នកនាង ហាក់ស្គមស្គាំង ​ស្លេកស្លាំង ដូចជាមនុស្សមានជំងឺ ​​ហើយមិនសូវនិយាយស្ដីច្រើន ជាមួយអ្នកសិល្បៈដូចគ្នា ក៏ដូចជាអ្នកព័ត៌មាននោះឡើយ។

អ្នកនាង ពេជ្រ សោភា ​ត្រូវគេមើលឃើញថា នាងបង្ហាញវត្តមាន មិនញឹកញាប់នោះទេ ​ក្នុងការចូលរួមកម្មវិធីអ្នកសិល្បៈដូចគ្នា។ ចំណែករឿងដែល ពេជ្រ សោភា ត្រូវចាក់ចេញពីសិល្បៈ និងពីផលិតកម្ម ហង្សមាស ត្រូវបាននាងធ្លាប់និយាយប្រាប់ Khmertalking ថា ឲ្យរង់ចាំមើលក្នុងអំឡុងខែសីហា ខាងមុខនេះ​ ប្រសិនបើនាង មិនបង្ហាញវត្តមានលើឆាកតន្រ្តីទេ បានន័យថា ជីវិតសិល្បៈរបស់នាង គឺត្រូវបញ្ចប់ទាំងស្រុងហើយ។ ​ចំណែកលោក ដេវីត ជាដៃគូវិញ ក៏បង្ហោះតែសារប្លែកៗ ធ្វើឲ្យគេសង្ស័យថា អ្នកទាំងពីរអាចនឹងចាកចេញ ពីផលិតកម្ម ហង្សមាស ៕ ​ ​

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង