ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Jack Ma បានកើន ៦ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលត្រឹមតែ
១២ខែ (ភាគច្រើនបានមកពីតម្លៃភាគហ៊ុនឡើងខ្ពស់របស់ Alibaba)។

ទស្សនាវដ្ដី Forbes ថ្មីៗនេះ បានធ្វើបច្ចុប្បន្នភាពនៃបញ្ជីឈ្មោះមហាសេដ្ឋីចិន។ មហាសេដ្ឋីអចលន
ទ្រព្យ Wang Jianlin នៅតែឈរលំដាប់លេខមួយ ដោយសារទ្រព្យបានមកពីក្រុមហ៊ុន Wanda
Group។ ចំណែក Jack Ma ឈរលេខពីរ (លេខមួយក្នុងចំណោមមហាសេដ្ឋីក្នុងវិស័យបច្ចេកវិទ្យា)
ដោយមានទ្រព្យ ២៨,២ពាន់លានដុល្លារអាមេរិក។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីបច្ចេកវិទ្យា ៥រូប ដែលមានទ្រព្យច្រើនបំផុតនៅប្រទេស
ចិន ក្នុងឆ្នាំ ២០១៦ ៖

១. Jack Ma – ២៨,២ពាន់លានដុល្លារអាមេរិក

- កើនឡើងបើធៀបនឹង ២១,៨ពាន់លានដុល្លារកាលពីឆ្នាំ ២០១៥
- ឈរលំដាប់លេខ ២ ទូទាំងប្រទេសចិន

ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Jack Ma បានកើន ៦ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលត្រឹមតែ
១២ខែ (ភាគច្រើនបានមកពីតម្លៃភាគហ៊ុនឡើងខ្ពស់របស់ Alibaba)។

២. Ma Huateng – ២៤,៥ពាន់លានដុល្លារអាមរិក

- កើនឡើងបើធៀបនឹង ១៧,៦ពាន់លានដុល្លារកាលពីឆ្នាំ ២០១៥
- ឈរលំដាប់លេខ ៣ ទូទាំងប្រទេសចិន

នៅលើជោគជ័យរបស់ WeChat, Tencent ក៏បានរីកចម្រើនយ៉ាងខ្លាំងក្លាក្នុងឆ្នាំ ២០១៦។ ក្រុម
ហ៊ុនបច្ចេកវិទ្យានេះ បច្ចុប្បន្នកំពុងត្រូវបានកំណត់តម្លៃឡើងដល់ ២៥៤ពាន់លានដុល្លារអាមេរិក
ពោលគឺតិចជាង Alibaba តែប៉ុន្មានពាន់លានដុល្លារតែប៉ុណ្ណោះ។

៣. William Ding – ១៥,២ពាន់លានដុល្លារអាមេរិក

- កើនឡើងបើធៀបនឹង ៧,២ពាន់លានដុល្លារកាលពីឆ្នាំ ២០១៥
- ឈរលំដាប់លេខ ៥ ទូទាំងប្រទេសចិន

ទ្រព្យសម្បត្តិរបស់ម្ចាស់ Netease ហាក់ដូចបានកើនឡើងទ្វេដងក្នុងឆ្នាំនេះ ដោយសារ game
online។

៤. Robin Li – ១២,៦ពាន់លានដុលា្លរអាមេរិក

- កើនឡើងបើធៀបនឹង ១០,៤ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៥
- ឈរលំដាប់លេខ ៧ ទូទាំងប្រទេសចិន

Baidu ដែលជាក្រុមហ៊ុនស្វែងរកធំបំផុតនៅប្រទេសចិន បានជួបនឹងបញ្ហាមួយដែលទាក់ទឹននឹង
ការស្លាប់របស់បុរសវ័យក្មេងម្នាក់ ដោយសារតែទិញចំថ្នាំក្លែងក្លាយដែលត្រូវបានផ្សាយពាណិជ្ជ
កម្មនៅលើទំព័រ search របស់ក្រុមហ៊ុននេះ ប៉ុន្តែ បណ្ដាជោគជ័យដែលកើតឡើងដោយសារឧប
ករណ៍ឆ្លាតវៃ និង AI បានជួយប៉ះប៉ូវបញ្ហាខាងលើនេះ។

៥. He Xiangjian – ១១,៤ពាន់លានដុល្លារអាមេរិក

- កើនឡើងបើធៀបនឹង ៩,៣ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៥
- ឈរលំដាប់ទី ៨ ទូទាំងប្រទេសចិន

ម្ចាស់ក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះនេះ បានទទួលជោគជ័យក្នុងការទិញយកផ្នែក
ផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់ Toshiba និងក្រុមហ៊ុនរ៉ូបូតឧស្សាហកម្ម Kuka របស់អាល្លឺ
ម៉ង់។

ប្រែសម្រួល ៖ តារា
ប្រភព ៖ techinasia