សាលារាជធានីភ្នំពេញ កាលពីម្សិលមិញបានប្រកាសបញ្ចប់នូវការធ្វើដំណើរដោយឥតគិតថ្លៃពេញមួយឆ្នាំកន្លងមក សម្រាប់ទូកតាក់ស៊ី ដែលបន្ទាប់ពីរយៈពេលនេះនឹងគិតថ្លៃ ២០០០ រៀលក្នុងមួយជើង។ ប៉ុន្ដែសេវាកម្មនេះនឹងបន្ដមិនគិតថ្លៃរហូតដល់ថ្ងៃចន្ទ។

ទូកតាក់ស៊ីរត់ពីផែ ព្រែកព្នៅ នៅភាគខាងជើងរាជធានីភ្នំពេញទៅកាន់ក្រុងតាខ្មៅ ក្នុងខេត្តកណ្តាល។ មានទូកចំនួនបួន ដែលធ្វើប្រតិបត្តិការចាប់ពីម៉ោង ៥:៣០ ដល់ ៦:៣០ ល្ងាច។ ចំណតតាមផែមាន ចំណតឫស្សីកែវ ផ្សារចាស់ ចតុមុខ ច្បារអំពៅ និង តាខ្មៅ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍មួយថា សេវានេះបានចាប់ផ្តើមកាលពីឆ្នាំមុនដើម្បីកាត់បន្ថយការស្ទះចរាចរណ៍នៅក្នុងទីក្រុង។ វាមានរយៈពេលប្រហែលមួយឆ្នាំហើយ ឥឡូវនេះ លោក ស្រេង បាននិយាយថា អ្នកត្រូវតម្រូវអោយបង់ប្រាក់ លើកលែងតែ ព្រះសង្ឃ ជនពិការ សិស្សានុសិស្ស មនុស្សចាស់ កម្មករ និង មន្រ្តីរាជការ នឹងមិនតម្រូវឱ្យបង់ប្រាក់ឡើយ។

កាលពីខែសីហាឆ្នាំមុន លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកសេវាកម្មនេះថា ជា ”អំណោយមួយសម្រាប់ប្រជាជនកម្ពុជា” ហើយថា វាគឺជា ”សកម្មភាពមួយដែលអបអរសាទរចំពោះ ភាពជោគជ័យនៃសេដ្ឋកិច្ច និងនយោបាយថ្មីរបស់ប្រទេសកម្ពុជា” ។

អ្នកស្រី សួស សំវាន់ អ្នករស់នៅក្នុង ខណ្ឌឫស្សីកែវ បាននិយាយថា គាត់ជិះទូកតាក់ស៊ី ពីខណ្ឌនេះ ទៅផ្សារកណ្តាលដើម្បីលក់ត្រី។ គាត់បាននិយាយថា ការជិះទូកមានភាពងាយស្រួលជាង ព្រោះវាមិនមានចរាចរណ៍មមាញឹកនៅលើទន្លេ។

អ្នកស្រី សំវាន់ បាននិយាយថា ”ផ្ទះរបស់ខ្ញុំនៅជិតមាត់ទន្លេ ដូច្នេះខ្ញុំតែងតែជិះទូកតាក់ស៊ីទៅលក់ត្រីនៅឯផ្សារ។ ពួកយើងបានជិះដោយឥតគិតថ្លៃជាច្រើនខែ ប៉ុន្តែខ្ញុំបានឮថារដ្ឋាភិបាលនឹងយកថ្លៃសេវានេះ។ ប៉ុន្តែខ្ញុំគិតថាតម្លៃមិនថ្លៃទេ យើងក៏អាចមានលទ្ឋភាពបង់ថ្លៃបាន។

យោងតាមក្រសួងសាធារណការបានឱ្យដឹងថា ទូកតាក់ស៊ីមួយគ្រឿងមានតម្លៃប្រហែល ម្ភៃម៉ឺន ដុល្លារ ហើយទូកចំនួនប្រាំមួយគ្រឿងនឹងត្រូវដាក់អោយប្រើប្រាស់នៅពេលដែលសេវាកម្មនេះត្រូវបានផ្តល់ជូនពេញលេញ។ ទូកលាបពណ៌ខៀវទាំងនេះមានម៉ាស៊ីនត្រជាក់ និងអាចផ្ទុកអ្នកដំណើរបានប្រហែល ៦០ នាក់។ សំបុត្រអាចរកបាននៅការិយាល័យលក់សំបុត្រនៅតាមចំណតនីមួយៗ។

មកាលពីខែសីហាឆ្នាំមុន លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនបានថ្លែងថា ក្រសួងកំពុងសម្លឹងមើលការពង្រីកសេវាលើសពីផ្លូវទឹកបច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងអាចធ្វើវាបាន លុះត្រាតែតម្រូវការមានការកើនឡើង ៕

ប្រភព ៖ khmertimes