យោងតាមរបាយការណ៍ពីខាង Motley Fool Canada បានឲ្យដឹងថា BlackBerry អាចនឹងឈប់ធ្វើជំនួញលើផ្នែកទូរស័ព្ទចល័តនៅចុងខែនេះ ជាក់ស្តែងគឺនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះដែលជាថ្ងៃពួកគេប្រកាសលទ្ធផលជំនួញ សម្រាប់ត្រីមាសទីពីរ ឆ្នាំ២០១៦។ មានសញ្ញាជាច្រើនដែលបង្ហាញឲ្យឃើញនូវរឿងនេះ ពិសេសគឺពេលលោកនាយកប្រតិបត្តិ John Chen ធ្លាប់បាននិយាយថា នឹងធ្វើការសម្រេចចិត្តមួយថាតើគួរបន្ត ឬបោះបង់ចោលជំនួញផ្នែករឹង (Hardware) នៅក្នុងខែកញ្ញា។

បច្ចុប្បន្ន ផ្នែកជំនួញផ្នែករឹង បានចំណាយដល់ទៅ ៦៥% នៃចំនួនទឹកប្រាក់សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍរបស់ BlackBerry ប៉ុន្តែបើជាខំប្រឹងប្រែងខ្លាំងយ៉ាងនេះក្តី ក៏បរិមាណលក់របស់បណ្តាស្មាត ហ្វូន BlackBerry ពីមួយថ្ងៃទៅមួយ កាន់តែធ្លាក់ចុះ ដុនដាប។ ជាក់ស្តែ បរិមាណលក់ចេញស្មាតហ្វូន BlackBerry បានធ្លាក់ចុះនៅសល់តែ ៥០០,០០០ គ្រឿងនៅក្នុងត្រីមាសមុន ពោលគឺបានថយចុះ១០០,០០០ គ្រឿង បើប្រៀបនឹងត្រីមាសមុនមួយទៀត ហើយកាន់តែមិនអាចប្រៀបធៀបបាន ជាមួយនឹងចំនួនលក់ចេញបាន ជាច្រើនលានគ្រឿង ក្នុងត្រីមាសកំពូលមួយ ដែលជាត្រីមាសលក់បានច្រើន ជាងគេបំផុត។

បណ្តាអ្នកវិភាគ បានបង្ហាញឲ្យដឹងថា បើសិនជាស្ថានភាពនេះ ចេះតែបន្តដូច្នេះទៅទៀត នោះ BlackBerry នឹងបន្តខាត នៅក្នុងឆ្នាំ២០១៧ និងឆ្នាំ ២០១៨ ខាងមុខនេះ។

នាយកប្រតិបត្តិ John Chen ធ្លាប់បាននិយាយថា: "សម្រាប់ខ្លួនខ្ញុំផ្ទាល់ មិនជឿថា ឧបករណ៍នឹងជាអនាគត (អ្វីៗទាំងអស់) របស់គ្រប់ក្រុមហ៊ុនទាំងអស់នោះទេ"។

BlackBerry កំពុងតែអនុវត្តនូវយុទ្ធសាស្រ្តលក់បញ្ចុះតម្លៃដ៏ធំមួយ នៅលើគេហទំព័ររបស់ពួកគេ ពោលគឺបញ្ចុះតម្លៃដល់ទៅ ៤០% លើគ្រប់បណ្តាឧបករណ៍គ្រឿងផ្សំទាំងអស់ ហើយការបញ្ចុះតម្លៃ នេះនឹង បញ្ចប់នៅថ្ងៃទី២៧ ខែកញ្ញា ពោលតែមួយថ្ងៃ មុនពេលប្រកាសលទ្ធផលជំនួញសម្រាប់ ត្រីមាសទីពីរ។ នេះអាចជាសកម្មភាព នៃការឈប់លក់ទំនិញ។

BlackBerry DTEK50 ត្រូវបានលក់បញ្ចុះតម្លៃ នៅលើគ្រប់បណ្តាប្រព័ន្ធលក់រាយផ្សេងៗគ្នា បើទោះបីជា ទើបតែបង្ហាញខ្លួនក៏ដោយ។ តែក្នុងខែមុនប៉ុណ្ណោះ បុគ្គលិកចំនួន ១៧,៦០០ នាក់ នៅអន្តោប្រវេសន៍និងគយអាមេរិច បានប្តូរពីក្រុមហ៊ុន BlackBerry ទៅកាន់ Apple ។

កាសែតល្បីល្បាញបំផុតកាណាដា The Global and Mail បានធ្វើការសន្និដ្ឋានចុងក្រោយថា BlackBerry អាចនឹងដកខ្លួនឆ្ងាយពី ផ្នែកជំនួញឧបករណ៍ចល័ត ដែលកំពុងតែខាតបង់ច្រើន ដើម្បីប្រមូលអារម្មណ៍ផលិតផ្នែក Software ដែលអាចផ្តល់ផលចំណេញដល់ក្រុមហ៊ុន៕

- កំណែអាប់ឌេត កំណត់កម្រិតសាកថ្មតែត្រឹម ៦០% នៅលើ Galaxy Note 7 តើដឹងទេ វានឹងមាន ដំណើរការដូចម្តេច?
- iPhone 7/7 Plus ត្រូវបានគេរាយការណ៍ថា មានលេចចេញនូវសម្លេងចម្លែក ពេលប្រើប្រាស់

ប្រែសម្រួល៖ មង្គល
ប្រភព៖ Motley Fool Canada, Tinhte