រឿង "Frozen " គឺជាភាពយន្ត គំនូរជីវចល មួយដ៏ល្បីល្បាញ របស់ក្រុមហ៊ុន Disney ដែលរកប្រាក់ ចំណូលបានច្រើន អស្ចារ្យនឹកស្មាន មិនដល់ ។ ដោយសារតែ ឥទ្ធិពលរឿងនេះ នៅជប៉ុនមានរឿង មួយដ៏ចំលែក កើតឡើងដោយសារតែ រឿង " Frozen " នេះ ។

នារីម្នាក់ បានសុំប្តីលែងលះ ដោយសារតែគាត់ មិនចូលចិត្តរឿង " Frozen " រឿងមួយនេះត្រូវបាន សារព័ត៌មាន Yahoo News ចុះផ្សាយដែលវា ពិតជាចំលែកខ្លាំងណាស់ ។ Yahoo News បានរក ឃើញព័ត៌មាននេះ នៅលើគេហទំព័រ ប្រមូលផ្តុំអ្នករៀបការ មួយរបស់ជប៉ុនឈ្មោះថា Kikonsha no Hakaba ។ ក្នុងវេបសាយនោះ មានបុរសម្នាក់បាន បង្ហោះនូវខ្សែជិវិត ស្នេហារបស់គាត់ ជាមួយ និងប្រពន្ធគាត់ អោយសមាជិកក្នុង វេបសាយបាន ដឹងអំពីរឿងហូសចិត្តនោះ ។ រឿងនោះដំណើរ ថាគាត់ជាបុរស ម្នាក់ដែលជោគជ័យ ក្នុងការងារមុខជំនួញ មានផ្ទះសមរម្យហើយ មានប្រពន្ធម្នាក់ ដ៏ស្អាតទៀតផង តែទាស់ត្រង់ថា ប្រពន្ធរបស់គាត់ ឈ្លក់វង្វេងជាមួយនិងរឿង Frozen ។ ហេតុតែ ប្រពន្ធគាត់ ចូលចិត្តរឿងនេះពេក នាងតែងតែទៅ មើលរឿងនេះនៅ រោងកុនជាច្រើនលើកច្រើន សារ រហូតដល់ថ្ងៃមួយ ប្រពន្ធគាត់ហៅទៅមើលជាមួយ ។បន្ទាប់ពី មើលចប់គាត់ បាននិយាយថា រឿងនេះ ល្អមើលគ្រានបើ តែដូចជាមិនអស្ចារ្យ អីខ្លាំងផង ហេតុអ្វីបានជា អូនឈ្លក់វង្វេងម្ល៉េះ ?? ប្រពន្ធគាត់ ឆ្លើយថា " បើបងមិនអាច រឿងហេតុផលដែល រឿងដ៏ល្បីមួយនេះ វាអស្ចារ្យប៉ុណ្ណាទេ នោះបងប្រហែល ជាមានបញ្ហាជាមនុស្សហើយ ខ្ញុំចង់លែងលះ " ។ សំដីទាំងនេះ បានធ្វើឲ្យគាត់ ចុកឈាមខ្លាំងណាស់ ។

ទស្សនិកជន នៅក្នុងវេបសានោះ ជាច្រើនបាន និយាយថា មិនគួរណានាងជាប្រពន្ធ បំផ្លាញខ្សែ ចំណងស្នេហា រវាងប្តីប្រពន្ធ ដែលបានរៀបការ អស់រយៈពេល ៦ ឆ្នាំកន្លងមកនេះ ដោយសារតែ រឿងតុក្កតា បែបនេះសោះ ។ យើងមិនបានដឹង ថារឿងនេះជា ការពិតឬយ៉ាងណានោះទេ ព្រោះ ថាបុរសដែល បានបង្ហោះពីរឿងនោះ មិនត្រូវបានស្គាល់ អត្តសញ្ញាណឡើយ ៕

ប្រែសម្រួល ៖ លីលី
ប្រភព ៖ yahoo