(ភ្នំពេញ)៖ ពិធីការិនីសម្បូរវោហារស័ព្ទ និងជាអ្នកដើរម៉ូដ ដ៏ស្រស់សោភា កញ្ញា សាវី សាទីវីត ហៅវីតវីត បានក្លាយជាពិធីការិនី ដ៏មានប្រជាប្រិយភាព និងលេចធ្លោជាងគេ នៅក្នុងស្ថានីយទូរទស្សន៍អប្សរា ដែលស្ថិតក្រោមការជ្រោមជ្រែង យ៉ាងសម្បើម ពីសំណាក់អតីតអ្នកដឹកនាំរឿង ដ៏ល្បីល្បាញ គឺលោក ហ្វៃ សំអាង ដែលលោកបានប្រគល់សេចក្ដីទុកចិត្ត ទាំងស្រុងទៅលើនាង វីតវីត ព្រោះកម្មវិធីធំៗ ប្រចាំប៉ុស្តិ៍ គឺនៅក្នុងដៃនាងជាច្រើន ។

ស្រីស្រស់ វីតវីត បានក្លាយជាខ្លាញី ប្រចាំនៅស្ថានីយទូរទស្សន៍ «អប្សរា» ព្រោះនាងមានអំណោចពេញដៃ និងប្រជាប្រិយភាពយ៉ាងសម្បើម ប៉ុន្តែ វីតវីត បានដាក់ខ្លួនកាន់តែទាប ពេលនាងមានប្រជាប្រិយភាពកាន់តែខ្លាំង ព្រោះនាងជាមនុស្សរាបសារម្យទម ពិសេសពេលនៅទីសាធារណៈនានា នាងតែងតែញញឹមញញែម ដាក់មហាជនទូទៅ មិនដែលប្រកាន់ខ្លួនឡើយ ។

តាមរយៈកាយវិកាសុភាពរាបសារ និងអត្តចរឹកល្អរបស់ វីត វីត បានធ្វើឲ្យនាងទទួលបានការងារយ៉ាងច្រើន ស្ទើរតែគ្មានថ្ងៃទំនេរឡើយ ជាពិសេសការងារជាពិធីការិនី តាមរយៈក្រុមហ៊ុននានា ដូចជាសម្ពោធផលិតផលនានា ការងារពិធីការិនីតាមក្លឹប ក៏នាងទទួលធ្វើទាំងអស់ សំខាន់តំលៃសមស្រប តាមអ្វីដែលនាងកំពុងតែមាន។

ភាពជោគជ័យ របស់ ពិធីការិនី វីតវីត មិនបានធ្វើឲ្យនាង បញ្ឈប់ការអភិវឌ្ឍន៍ខ្លួនត្រឹមនេះទេ នាងបានរៀនជំនាញលេងសៀកបន្ថែមទៀត ដែលគ្មានពិធីការិនីណា ធ្វើបានដូចនាងឡើយ ខណៈដែលនាងលេចធ្លោរជាងគេស្រាប់ទៅហើយនោះ គ្រាន់តែនាងនៅប៉ុស្តិ៍មិនសូវល្បីប៉ុណ្ណោះ ។

លោក ហ្វៃ សំអាង បាននិយាយយ៉ាងមានមោទនភាព ចំពោះនាងថា វីត វីត បានវិវឌ្ឍន៍ខ្លួនមួយកម្រិតទៀត ដែលមិនទាន់មានពិធីករ ឬពិធីការិនីណាធ្វើបាននៅឡើយ ក្រៅពីវោហាផ្កាសម្តី វីតវីត បានសម្តែងសៀករហសកម្ម អមមកជាមួយការបើកឆាក នៃកម្មវិធី នេះគឺជាឈុតឆាក នៃកម្មវិធី «ផ្កាយរះក្នុងសួន» សប្តាហ៍ទី១៨ ផ្សាយជូនទស្សនា ថ្ងៃសៅទី៤ខែមិនា ឆ្នាំ២០១៦ វេលាម៉ោង៧៖០០ដល់ម៉ោង៩៖០០យប់។

ជាការពិតកន្លងមក លោក ហ្វៃ សំអាង កម្រកោតសរសើរសិល្បករណា ក្នុងការងារសិល្បៈណាស់ បើមិនត្រូវចិត្ត គឺដកចេញតែម្ដង ព្រោះលោកមិនសូវអាឡោះអាល័យ ច្រើននោះទេ ទើបតែពេលនេះ លោកបានបង្ហាញចេតនា ពេញចិត្តកញ្ញា វីតវីត ដោយចំហ ពិតជាមិនធម្មតាមែន ហើយថែមទាំងប្រគល់អំណាច ជាពិធីការិនីឲ្យនាង គ្រប់គ្រងពេញកណ្ដាប់ដៃថែមទៀតផង៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី