ក្រុមតារាវិទូទើបតែរកឃើញប្រព័ន្ធផ្កាយពីរដ៏ចម្លែកមួយក្នុងអវកាស ដែលក្នុងនោះផ្កាយមួយធំ
កំពុងត្រូវបានផ្កាយមួយតូច "ស៊ីសាច់"។

ការរកឃើញនេះ មានចំណែករបស់ផ្កាយរណប Gaia របស់ ESA ហើយនេះក៏ជាលើកទីមួយ
ដែលមនុស្សបានស្គាល់ប្រព័ន្ធផ្កាយពីរ ដែលផ្កាយមួយអាចបាំងបាត់ផ្កាយមួយទៀតបែបនេះ។

ប្រព័ន្ធផ្កាយពីរ (Binary star systems)នេះ ត្រូវបានគេដាក់ឈ្មោះថា Gaia 14aae ស្ថិតក្នុងកញ្ចុំ
ផ្កាយ Draco ដែលមានចម្ងាយពីផែនដី ប្រហែល 730ឆ្នាំពន្លឺ។ ប្រព័ន្ធផ្កាយពីរនេះ រួមមាន
ផ្កាយតូចមួយដែលមានកន្ទុយវែង ទាញយកវត្ថុធាតុពីផ្កាយធំនៅក្បែរនោះ ធ្វើឱ្យគេយល់ថា
ផ្កាយតូចកំពុងស៊ីសាច់ផ្កាយធំ។

នៅពេលសង្កេតឱ្យច្បាស់ គេឃើញថា ផ្កាយធំដើរមុនផ្កាយតូច ហើយផ្កាយធំបាំងផ្កាយតូច
ទាំងស្រុងនៅពេលមើលពីផែនដី។ ផ្កាយពីរនេះ វិលជុំវិញគ្នា ដូច្នេះសូរ្យគ្រាសទាំងស្រុងតែង
តែកើតឡើង 50នាទីម្ដង។

ក្នុងប្រព័ន្ធផ្កាយ Gaia 14aae នេះ ផ្កាយធំមានទម្ងន់ធ្ងន់ជាងព្រះអាទិត្យដល់ទៅ 125 ខណៈ
ដែលផ្កាយតូច មានទំហំប្រហែលផែនដី ប៉ុន្តែបែរជាមានទម្ងន់ស្រាល ប្រហែល 1% បើ
ប្រៀបធៀបនឹងផ្កាយធំ។

បច្ចុប្បន្ន អ្នកវិទ្យាសាស្ដ្រ នៅមិនទាន់បានដឹងថា ក្នុងករណី ក្នុងប្រព័ន្ធផ្កាយ Gaia 14aae នេះ
អាចនឹងកើតមានការប៉ះទង្គិចគ្នា បង្កើតបានជាការផ្ទុះ ឬអត់ ហើយថា តើផ្កាយធំ អាចនឹង
"លេប" ផ្កាយតូចទាំងស្រុងដែរ ឬយ៉ាងណា៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ sci-news