ភ្នំពេញ៖ បន្ទាប់ពីមានបណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានធ្វើការចុះផ្សាយ អត្ថបទមួយ ដែលទម្លាយជាសាធារណៈថា នៅក្នុងពិភពសិល្បៈ នាពេលបច្ចុប្បន្ននេះមានវត្តមាន តារាស្រីមួយចំនួន លក់ខ្លួនក្នុងតម្លៃត្រឹមតែ៣០០ដុល្លារនោះ គេឃើញមានវត្ត មានតារាស្រី២ដួង បានចេញមុខប្រតិកម្ម និងសម្តែងការហួសចិត្តដោយគិតថា ការចុះផ្សាយព័ត៌មានបែបនោះ គឺជាចេតនាជាន់ឈ្លីកិត្តិយស តារាស្រីក្នុងស្រុក និងក្នុងនាមជាខ្មែរដូចគ្នា បែរជាមានចេតនាជាន់ពន្លិចគ្នាទៅវិញ ។

តារាសម្តែងមានដើមទ្រូង ស្រស់ទ្រលុកទ្រលន់កញ្ញា សាន សុម៉ាលី ក្រោយពីបានឃើញព័ត៌មានមួយនេះភ្លាម នាងក៏បាន Share អត្ថបទមួយនោះហើយ សរសេរសារបង្ហោះ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាងថា «ក្នុងនាមខ្ញុំជា អ្នកសិល្បៈមួយដែរ ខ្ញុំមិនសប្បាយចិត្ត និងការចុះផ្សាយនេះវាជ្រុលហើយណា…» ។

ដោយឡែកតារាចម្រៀង ដែលមានដើមកំណើត នៅខេត្តសៀមរាបកញ្ញា គង់ ច័ន្ទរដ្ឋា ក៏បានបញ្ចេញប្រតិកម្មយ៉ាងចាស់ដៃថា «និយាយលែងចេញហេតុអីក៏ខ្មែរ មើលងាយខ្មែរដូច្នេះ ខ្ញុំមិនពេញចិត្តនឹងទង្វើរបស់អ្នកឡើយ…» ។

ទាក់ទងទៅនឹងការប្រតិកម្មឆ្លើយតបទៅលើព័ត៌មានថា នាំតារាឡើងសណ្ឋាគារតម្លៃត្រឹមតែ ៣០០ដុល្លារនោះ គេឃើញវត្តមានតារា២ ដួងនេះ ហាក់មានការមិនពេញចិត្ត និងប្រតិកម្មយ៉ាងខ្លាំង ទៅលើការចុះផ្សាយដោយគិតថា ព័ត៌មាននោះ ជាចេតនាមើលងាយជាន់ ឈ្លីកិត្តិយសរបស់តារាស្រុកខ្មែរ ។ បើសិនជានៅតែមានអ្នកបង្ហាញទង្វើរបែបនេះទៀត វាច្បាស់ណាស់ថា សិល្បៈក្នុងស្រុក យើងវាមិនអាចរីកចម្រើនបានទេ ហេតុដូច្នេះដើម្បីចូលរួម លើកស្ទួយសិល្បៈស្រុកខ្មែរគួរណាស់ តែផ្តល់តម្លៃឲ្យអ្នកសិល្បៈ ដូចជាអ្នកសិល្បៈបរទេសដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល