CamNews

អតីត​តារា​ចម្រៀង យេ.! យេ.! អ៊ុំ គន្ធា រត់​ចោល​ផ្ទះ ក្រោយ​លក់​កង្ហារ លក់​ពូក​ចាយ​អស់

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មាន ដែលទម្លាយចេញដោយក្រុមគ្រួសារ អតីត តារាចម្រៀងយេ.!
យេ.! គឺអ្នកនាងអ៊ុំ គន្ធា ដែលមួយរយៈចុងក្រោយនេះ ឆាកជីវិតរបស់នាងជួបនៅព្យុះជីវិតបក់បោក
ស្ទើរតែ ទប់ខ្លួនមិននឹងនោះ ឥឡូវជីវិតទុរគតរបស់ នាង កាន់តែធ្លាក់ដុនដាបស្ទើរហៅលែងឮទៀត
ហើយ ដោយនាងបានរត់ចេញពីផ្ទះគ្មាន គោលដៅពិតប្រាកដ ហើយក៏មិនដឹងរសាត់ អណ្ដែតទៅ
ដល់ទីណានោះដែរ បន្ទាប់ពីរូប នាងមាន ជម្លោះនៅក្នុងផ្ទៃគ្រួសារ ជាមួយ នឹងឪពុកម្ដាយបន្ថែម
មួយជាន់ទៀតនោះ។

អ្នកស្រី ស៊ីនួន ដែលមានវ័យប្រមាណ ជិត៧០ឆ្នាំ ជាម្ដាយរបស់អ្នកនាងអ៊ុំ គន្ធា បានថ្លែងប្រាប់ភ្នាក់
ងារដើមអម្ពិលតាមទូរ ស័ព្ទ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈម្សិលមិញ ខណៈដែលភ្នាក់ងារដើមអម្ពិល
ធ្វើការទាក់ ទង ដើម្បីយកថវិកា ដែលសប្បុរសជនឧប ត្ថម្ភ យកទៅប្រគល់ជូននោះ ដោយម្ដាយ
របស់អ្នកនាងអ៊ុំ គន្ធា អះអាងថា អ្នកនាង បានរត់ចាកចេញពីផ្ទះ អស់រយៈពេល៣-៤ ថ្ងៃមកហើយ
ដោយមិនដឹងពីមូលហេតុថា នាងរត់ទៅទីណា នោះទេ ។

ម្ដាយបានបន្ដថា គន្ធាកូនស្រីរបស់គាត់ នាងមានការអាក់អន់ ចិត្ដ និងបង្ហាញពីកំហឹងខ្លះៗទៅលើ
ឪពុក ម្ដាយ រហូតដល់ថ្នាក់រត់ចេញពីផ្ទះមិនដឹងជា ទៅដល់ទីណានោះទេ ធ្វើឱ្យរូបគាត់នឹងក្រុមគ្រួ
សារមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះ ថាមកដល់ពេលនេះ សូម្បីតែតម្រុយថានាង រស់នៅផ្ទះ
មិត្ដ ភក្ដិ ឬរស់នៅជាមួយបងប្អូន ក៏គ្មានដំណឹងដែរ ។

អ្នកស្រីបានបន្ថែមថា រឿងកូនស្រីរបស់ គាត់ ហាទៅវាស្លាក់ ខ្ជាក់ទៅវាស្លែង ដោយ សារតែជម្លោះ
ផ្ទៃក្នុងគ្រួសារ ហើយនាង លែងគិតអ្វីទាំងអស់ សូម្បីតែខ្លួនរបស់នាង កំពុងមានជំងឺ ក៏លែងគិតដែរ
ម្យ៉ាងទៀត មុននាងរត់ចាកចេញ ខណៈដែលនៅក្នុងផ្ទះ អត់លុយ នាងបានលក់ពូក សម្រាប់ដេក
លក់ កង្ហារ និងទ្រព្យសម្បត្ដិមានបន្ដិចបន្ដួច យក លុយទៅចាយអស់គ្មានសល់ រហូតដល់បង្ក
ជម្លោះ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ ដឹង ដល់សមត្ថកិច្ចមូលដ្ឋាន ធ្លាប់ចុះមកធ្វើការ សម្រប
សម្រួលទៀតផង ។ ឥឡូវនេះអ្នក ស្រីលែងចង់គិត លែងចង់ខ្វល់ពីអនាគត ពី សុវត្ថិភាពរបស់
នាងទៀតហើយ ចង់នាងទៅ ណា មកពេលណា ក៏ស្រេចតែនាង ព្រោះ អ្នកស្រីចាស់ទៅហើយ
ណាមួយត្រូវទទួល ភារកិច្ចមើលថែរទាំនិងរក ចិញ្ចឹមចៅប្រុស ទាំងពីរនាក់ ដែលជាកូនរបស់នាង
ទៀតផង។

សូមបញ្ជាក់ថា រឿងរ៉ាវជីវិតដ៏កំសត់ សង្រែងរបស់អតីតតារាចម្រៀងយេ.!យេ.! អ្នកនាង អ៊ុំ គន្ធា
បន្ទាប់ពីធ្វើការលែងលះជា មួយនឹងអ្នកចម្រៀងផាន ស៊ីផាត រួចមក នោះ ត្រូវបានបែកធ្លាយឡើង
ខណៈដែល អ្នកកាសែតមួយរូប បានប្រទះឃើញរូបនាង រួមជាមួយកូនប្រុសពីរនាក់ បានដើររាវ
ខ្ចៅ ខ្យង បេះត្រកួន ព្រលិត ដើម្បីយកទៅលក់ យកលុយចិញ្ចឹមជីវិតនៅម្ដុំបឹងបាយ៉ាប ទី ដែល
រូបនាងនិងក្រុមគ្រួសារ កំពុងតែសុំសំយាបផ្ទះគេជ្រក កោណ នៅទីនោះ កាលពីខែ តុលា ឆ្នាំ
២០១២កន្លងទៅនេះ ។

ក្រោយរឿងរ៉ាវនៃដំណើរជីវិត ដ៏កំសត់របស់នាងត្រូវ បានបែកធ្លាយបានធ្វើឱ្យប្រិយមិត្ដ ទាំងក្នុង
និងក្រៅប្រទេស រួមទាំងថ្នាក់ដឹកនាំមួយចំនួន ផង មានការអាណិតអាសូរជាពន់ពេក ចំពោះ ជីវិត
ទុរគតរបស់ក្រុមគ្រួសារនាង ហើយពួក គេក៏បាននាំគ្នាធ្វើការបរិច្ចាគនូវ ថវិកា ទ្រព្យ សម្បត្ដិមួយ
ចំនួន ដល់ក្រុមគ្រួសាររបស់នាង ដើម្បីជួយរំលែកការលំបាកផងដែរ។ ប៉ុន្ដែ អំណោយ ដែលផ្ដល់
ឱ្យសម្រាប់តែរស់មួយ គ្រាហ៍ៗនោះ មិនអាចធ្វើឱ្យជីវិតក្រុមគ្រួសារ របស់នាង អាចងើបផុតពីភាព
លំបាកវេទនា បានជារៀងរហូតនោះឡើយ ទីបំផុតអ្វីៗ បានវិលទៅរកដើមវិញ ហើយទុក្ខលំបាក
កាន់ តែផុងជ្រៅទៅៗ រហូតដល់នាងមិន អាចទ្រាំរស់នៅក្នុងជីវិតវេទនាបាន ក៏សម្រេច រត់ចេញ
ពីផ្ទះ ដោយមិនដឹងថា មានគោល បំណងនឹងមានទិសដៅ យ៉ាងណានោះទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល