Apple និង Samsung ទើបតែមានការយល់ព្រម នឹងចូលរួមក្នុងពិធីសម្រុះសម្រួលមួយ ជាមួយនឹង ការបង្ហាញខ្លួនរបស់ នាយកប្រតិបត្តិការ នៃក្រុមហ៊ុនទាំងពីរ មុននឹងពួកគេឡើងតុលាការ នៅក្នុង ខែ មីនា ខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាប្តឹងផ្តល់ ស្តីពីប័ណ្ណប៉ាតង់ ស្មាតហ្វូន។

យោងតាម សារព័ត៌មាន Reuters នាយកប្រតិបត្តិ Apple គឺលោក Tim Cook និងសមភាគីខាង Samsung គឺលោកនាយកប្រតិបត្តិ Oh-Hyun Kwon នឹងមានការជួបគ្នា នៅថ្ងៃទី១៩ ខែកុម្ភះ ខាង មុខនេះ រួមជាមួយនឹងមេធាវី របស់ក្រុមហ៊ុនទាំងពីរ ដើម្បីដោះស្រាយបញ្ហា (សម្រុះសម្រួលគ្នា) មុនពេលសវនាការ បន្ទាប់ចាប់ផ្តើមឡើង ដែលតាមការគ្រឿងទុកនឹងធ្វើឡើងនៅក្នុងខែ មីនា ខាងមុខនេះ។

(រូបភាព៖ CNN Money)

នៅក្នុងសវនាការមុននេះ Apple បានចោទប្រកាន់ Samsung ថាបានរំលោភលើបណ្តាប័ណ្ណប៉ាតង់ ដែលពាក់ព័ន្ធនឹងឧបករណ៍ Mobile មួយចំនួន ដែលបានចេញ ដាក់លក់នៅលើទីផ្សារ។ បន្ទាប់ពី ការជំនុំជម្រះក្តីជាច្រើនលើកមក តុលាការបានចេញនូវសេចក្តីសម្រេច ដោយកាត់ថា Samsung បានរំលោភ ប័ណ្ណប៉ាតង់ និងបានតម្រូវឲ្យចេញប្រាក់សំណងខូចខាតចំនួន ជាង៩០០លានដុល្លារ ដល់ Apple។

មិនមែនមានតែភាគី Apple ទេដែលធ្វើការប្តឹងផ្តល់ ខាងភាគីSamsung ក៏បានផ្ញើលិខិតឡើង តុលាការជាច្រើនដងមកហើយដែរ ដោយចោទប្តឹង Apple ជាមួយនឹងហេតុផលដូចគ្នា (រំលោភ ប័ណ្ណប៉ាតង់) នៅតាមបណ្តាប្រទេសជាច្រើន ហើយនិងពាក់ព័ន្ធជាមួយនឹង ឧបករណ៍ Mobile ជាច្រើនផងដែរ។

ការជួបមុខគ្នារវាង នាយកប្រតិបត្តិនៃក្រុមហ៊ុនធំៗទាំងពីរ នៅក្នុងខែកុម្ភះ ខាងមុខនេះ ត្រូវបានគេ សង្ឃឹមថា ភាគីទាំងពីរ នឹងរកឃើញនូវដំណោះស្រាយបញ្ហា ដ៏សមរម្យមួយ ហើយមិនចាំបាច់ដឹក ដៃគ្នា ឡើងតុលាការទៀតនោះទេ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ Tinhte