CamNews

Jose Mourinho និយាយថា Sergio Ramos មិនមែនជាគ្រូពេទ្យអ្វីនោះទេ

ព័ត៌មានកីឡា៖ Chelsea ក្រោយពីបានផ្ទួលម្ចាស់ផ្ទះ នៅអាល្លឺម៉ង់រួចមក​មានពាក្យនិន្ទាជាបន្ដបន្ទាប់​ ជា​ពិ​សេស​មិត្ដភក្ដិក្រុមជម្រើសជាតិ អេស្ប៉ាញរបស់កីឡាករ Diego Costa និង Cesc Fabregas បានធ្វើការរិះ​គន់យ៉ាងចាស់ដៃពី គុណវិបត្ដិរបស់ អ្នកទាំងពីរ ដែលសម្រេច​ចិត្ដ បោះបង់ការប្រកួតក្រុមជាតិ ។

ថ្នាក់ដឹកនាំក្រុម Chelsea ក្រោយពីទទួលបានការរិះគន់នេះហើយ មិនបាននៅស្ងៀមឡើយ​ក៏ឆ្លើយតបទៅ​​វិញ​យ៉ាង ពេញចិត្ដជាមួយ Sergio Ramos ដែលជាខ្សែការពាររបស់ Real Madrid ថា លោក ​មិន​មែន​ជាគ្រូ​ពេទ្យស្អីនោះទេ ដូច្នោះសុខទុក របស់ Chelsea លោកមិនដឹងឡើយ ហើយមូលហេតុដែល កីឡាករទាំង ​២ មិនបានចូលរួមការប្រកួត​ក្រុមជម្រើសជាតិ ព្រោះរបួសពួកគេមិនទាន់ សាកសម និងចូល​ប្រកួតឡើងវិញ​​។ ហើយម្យ៉ាងទៀតសោធ ក្រុមគ្រូពេទ្យ ជម្រើសជាតិ អេស្ប៉ាញ និង គ្រូពេទ្យនៅ Chelsea បានចេញ បញ្ជាហើយថា របួសកីឡាករ​មិនអាចចូលលេង បានឡើយ។ ហើយមិនត្រឹមតែ កីឡាករក្លឹប Chelsea ទេ​ដែលមិនបាន​ចូលលេងនឹង អេស្ប៉ាញ នៅមានផ្សេងទៀត ក៏មិនបានចូលលេង​ដែរ​ ព្រោះតែរបួស។ ខ្ញុំដឹងថា Sergio Ramos​គឺជាកីឡាករខ្លាំង ប៉ុន្ដែលោកមិនមែនជាគ្រូពេទ្យទេ ដែលអាចដឹងពី ស្ថាន​ភាពអ្នកជម្ងឺនោះ ។

សម្រាប់ការឈានជើងចូលលេងឲ្យក្រុមជម្រើសជាតិ ភាគច្រើនកីឡាករ​តែងតែស្ពាយរបួសមកតាមខ្លួន​តែរហូត ។ សម្រាប់អ្នកទាំង ២ គឺទើបតែជាសះស្បើយទេ ហើយក៏ចាប់ផ្ដើមចូលលេងនឹងក្រុម ប៉ះជា​មួយ នឹង​ Schalke ដោយបង្ហាញពីលទ្ធផល ៥ ទល់នឹង ០ ហើយក៏អាចជម្រុញឲ្យក្រុមឈានដល់វគ្គ ផ្ដាច់​ព្រ័ត្រ នៅ​រដូវកាល Champions League នេះ។

ដោយ៖ អឿ អ៊ុយ
ប្រភព៖ footballfancast