កោះកុង ៖ មន្ដ្រីនគរបាល វរៈព្រំដែនគោក លេខ៨២៧ម្នាក់ ក្លាយជាឃាតករ សម្លាប់មនុស្ស ដោយសារស្រវឹង បង្កើតរឿងទាស់ពាក្យសំដីគ្នាទៅវិញទៅមក នៅក្នុងវង់ផឹកស៊ី ហើយបានយកដុំថ្ម គប់គេ បណ្តាលអោយស្លាប់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពិថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៤ ស្ថិតនៅក្នុងភូមិ ថ្មីចាំយាម ឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្ដកោះកុង។ ជនសង្ស័យមានឈ្មោះ រឹម យឿន ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ដកោះកុង មានតួនាទីអនុសេនីយ៍ត្រី នគរបាលការពារព្រំដែនគោកវរៈ៨២៧។ ចំណែកជនរងគ្រោះមានឈ្មោះ ឈិត ឈិល ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នាមានមុខរបរជាកម្មករអូសរទេះ។

ប្រភពពីសម្ថតិកិច្ចបានឱ្យ ដឹងថា មុនពេលកើតហេតុ អ្នកទាំងពីរ បានអង្គុយផឹកស្រាជាមួយគ្នាអស់ ប្រហែល១លីត្រ នៅពេលស្រវឹងរៀងៗខ្លួន ក៏កើតពាក្យសំដីទាសទែងគ្នា នឹងជេរប្រមាថគ្នា ទៅវិញទៅ មក ហើយភាគីម្ខាងៗទាញរកអាវុធការពារខ្លួនរៀងៗខ្លួន ដោយភាគីម្ខាងបានដុំថ្ម នឹងភាគីម្ខាងបាន ដំបង។ ហើយនៅភាគីជាជនសង្ស័យ បានដុំថ្មចោលទៅលើជនរងគ្រោះចំមុខ ពេញទំហឹង ធ្វើឱ្យជន រងគ្រោះដាច់ផ្ងារទៅក្រោយសន្លប់មិនដឹងខ្លួន។

ប្រភពដដែលបានបន្ដថា នៅពេលភ្លាមនោះដែរ សាច់ញ្ញាតិជនរងគ្រោះបានដឹក ជនរងគ្រោះទៅ ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដ តែដោយមានអាការៈធ្ងន់ធ្ងរនៅវេលាម៉ោង ៥ ជាងទៀបភ្លឺថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៤ ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតតែម្ដង។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ដើម្បីធ្វើការសាកសួរ ហើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដ នឹងចាត់ការទៅតាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល