CamNews

Update:​ សពដែលគេប្រទះឃើញ នៅលើគំនរសំរាមព្រឹកមិញនេះ ត្រូវបានស្គាល់អត្តសញ្ញាណហើយ, សពជាបុគ្គលិក «ក្លឹប55

(ភ្នំពេញ)៖ សាកសពស្ដ្រីម្នាក់ ដែលអ្នករើសអេតចាយប្រទះឃើញ រុំក្រណាត់ជិតចេញតែជើងនៅលើគំនរសំរាមព្រឹកមិញនេះ ត្រូវបានស្គាល់ អត្តសញ្ញាណហើយ។ ជនរងគ្រោះមាន ​ឈោ្មះ កែវ​ កញ្ញា​ អាយុ១៩ឆ្នាំ មុខរបរ​បុគ្គលិក «ក្លឹប55» នៅម្ដុំក្រោយក្រុមហ៊ុន Cellcard ស្ថិតក្នុងខណ្ឌដូនពេញ ដែលបច្ចុប្បន្នស្នាក់នៅផ្ទះលេខ១១៤៧ ក្រុម២ ផ្លូវលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ​ខណ្ឌមានជ័យ។ នេះបើតាមការបញ្ជាក់ ពីមន្ដ្រីនគរបាលមូលដ្ឋាន នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

ប៉ូលិសបានសន្និដ្ឋានថា ជនរងគ្រោះនេះ ​បានស្លាប់ដោយសារករណីឃាតកម្ម។

សូមបញ្ជាក់ថា អ្នករើសអេតចាយមួយក្រុម បានប្រទះឃើញសាកសពមួយ ដែលត្រូវបានគេយកមកបោះចោល ក្នុងគំនរសំរាមដោយរុំក្រណាត់ជិត ឃើញតែជើង។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចគំនរសំរាម តាមបណ្ដោយផ្លូវលេខ១០០៣ ស្ថិតក្នុងក្រុមទី៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រជាពលរដ្ឋបាននិយាយថា មុនពេលកើតហេតុ ក្រុមអ្នករើសសំរាមបានទៅកកាយគំនរសំរាម ស្រាប់តែប្រទះឃើញ ក្រណាត់មួយរុំជិត ប៉ុន្ដែឃើញជើងមនុស្ស ចេញមកក្រៅ ក៏មានការភ្ញាក់ផ្អើលតែម្ដង។ ក្រោយកើតហេតុ មន្ដ្រីនគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការស្រាវជ្រាវ ប៉ុន្ដែជំហានដំបូង សមត្ថកិច្ចសន្និដ្ឋានថា សាកសពជាមនុស្សស្រី។​ បច្ចុប្បន្នមន្ដ្រីនគរបាលជំនាញ កំពុងតែធ្វើការស្រាវជ្រាវបន្ដ ដើម្បីរកមូលហេតុពិតប្រាកដ៕

ផ្តល់សិទ្ធិដោយ​ ៖ ហ្រ្វេសញ៉ូវអាសុី