CamNews

ខ្មោចសង្កត់ គឺជាបាតុភូតអ្វី ហើយអ្នកណាមាន “ក្រយៅ” ខ្មោចសង្កត់?

តើអ្នកធ្លាប់ជួបបញ្ហានៅពេលគេង ដោយមានអារម្មណ៍ច្បាស់ថា ខ្លួនពិតជាកំពុងដឹងខ្លួន ប៉ុន្ដែមិន
អាចកម្រើកបាន? ពេលនោះ អ្នកចាប់ផ្ដើមភ័យ ប៉ុន្ដែមិនអាចហៅគេឱ្យជួយ?

អ្នកវិទ្យាសាស្ដ្រ ហៅអាការៈនេះថា “sleep paralysis” ដែលខ្មែរយើងតែង​និយមហៅថា “ខ្មោច
សង្កត់”។ អាការៈ “ខ្មោចសង្កត់” អាចធ្វើឱ្យអ្នកភ័យខ្លាច ពិសេសគឺពេលមើលឃើញស្រមោល ឬឮសម្លេងអ្វីមួយដែលមិនមានក្នុងលោក។ អាការៈនេះ អាចកើតឡើងម្ដង ឬច្រើនដង ក្នុងមួយ
យប់។

អ្នកឯកទេសផ្នែកដំណេក យល់ថា ភាគច្រើន “ខ្មោចសង្កត់” គឺគ្រាន់តែជាសញ្ញាដែលបង្ហាញថា
រាងកាយរបស់អ្នក ធ្វើសកម្មភាពពេលអ្នកកំពុងគេង ហើយវាកម្រនឹងមានករណីទាក់ទិននឹងបញ្ហា
សុខភាពផ្លូវចិត្ត។

តាំងពីដើមរៀងមក បាតុភូត “ខ្មោចសង្កត់” តែងត្រូវបានមនុស្សភាគច្រើនជឿថាជា អំពីរបស់
ព្រាយបីសាច ខ្មោច ដែលតាមលងបន្លាច។ ដូច្នេះ តើបាតុភូត “ខ្មោចសង្កត់” គឺជាអ្វី?

“ខ្មោចសង្កត់” គឺជាអាការៈមួយដែលអ្នកមានអារម្មណ៍ថា កំពុងដឹងខ្លួន ប៉ុន្ដែរាង​កាយ​ បែរជាមិន
អាចកម្រើកបាន។ វាកើតឡើងនៅក្នុងពេលដែលអ្នកស្ថិតក្នុងដំណាក់កាលគេងលក់ និងរលឹក។
ក្នុងស្ថានភាពនេះ អ្នកដែលត្រូវ “ខ្មោចសង្កត់” នឹងមិនអាចកម្រើកបាន តែអាចនិយាយក្នុងចិត្ត
ប៉ុន្មានវិនាទី ទៅប៉ុន្មាននាទី។ មនុស្សមួយចំនួន ថែមទាំងមានអារម្មណ៍ថា ត្រូវសង្កត់ពីលើ ឬត្រូវ
ច្របាច់.ក។ “ខ្មោចសង្កត់” ក៏អាចធ្វើឱ្យមានការច្របូកច្របល់ដំណេក ដូចជា មិនអាចទប់ទល់នឹង
ភាពងងុយគេងជាដើម ដោយសារតែខួរក្បាលមិនអាចធ្វើឱ្យមានតុល្យភាពដំណេក។

“ខ្មោចសង្កត់” កើតឡើងនៅពេលណា?

“ខ្មោចសង្កត់” តែងកើតឡើង ៖ នៅពេលអ្នកកំពុងត្រៀមលង់លក់ (hypnagogic or predormital
sleep paralysis) ឬនៅពេលជិតនឹងរលឹក (hypnopompic or postdormital sleep paralysis)។

នៅពេលអ្នកចាប់ផ្ដើមគេង រៀងកាយរបស់អ្នកនឹងបានសម្រាកបន្ដិចម្ដងៗ។ ជាទូទៅ ពេលនេះ
អ្នកនឹងបាត់បង់ការដឹងខ្លួនជាសន្សឹមៗ ដូច្នេះទើបមិនមានអារម្មណ៍ថា មានការប្ដូរផ្លាស់។ ប៉ុន្ដែ
ដំណាក់កាលនេះ ប្រសិនអ្នកនៅតែដឹងខ្លួនពេញលេញ អ្នកនឹងដឹងថា ខ្លួនមិនអាចកម្រើកបាន ឬ
មិនអាចនិយាយបាន។

នៅពេលគេង រាងកាយនឹងផ្លាស់ប្ដូរ រវាងដំណាក់កាល REM/ rapid eye movement (ភ្នែកកម្រើក
លឿន) និង NREM/ non-rapid eye movement (ភ្នែកកម្រើកមិនលឿន)។ វដ្ដនៃដំណេក រួមមាន
ពីរដំណាក់កាល គឺ REM និង NREM មានរយៈពេលប្រហែល ៩០នាទី។ NREM កើតឡើងនៅ
ដំណាក់កាលដំបូង និងស៊ីពេល ៧៥%។ ដំណាក់កាល NREM រាងកាយបានសម្រាក និងយក
កម្លាំងមកវិញ។ នៅចុងដំណាក់កាល NREM គឺដំណាក់កាល REM ក៏បានចាប់ដផ្ដើម។ ពេលនោះ
ភ្នែកចាប់ផ្ដើមកម្រើក ឬរេចុះឡើងញាប់ជាងមុន ហើយសុបិន ក៏កើតឡើង ប៉ុន្ដែ ផ្នែកដទៃនៃរាង
កាយ   នៅតែស្ថិតក្នុងដំណាក់កាលសម្រាក “គេងលក់”។ ប្រសិនអ្នកដឹងខ្លួន  មុនដំណាក់កាល
REM បញ្ចប់ ពេលនោះ អាការៈ “ខ្មោចសង្កត់” នឹងកើតឡើង អ្នកនឹងមិនកម្រើកបាន។

អ្នកណាខ្លះដែលតែងត្រូវ “ខ្មោចសង្កត់”?

តាមការស្រាវជ្រាវ ក្នុងចំណោមមនុស្ស ១០នាក់ គឺមានប្រហែល ៤នាក់ ធ្លាប់ជួបអាការៈ “ខ្មោច
សង្កត់” ហើយវាតែងកើតឡើងលើមនុស្សជំទង់។ ក្រៅពីនេះ ក៏មានកត្តាមួយចំនួនផ្សេងទៀត
ដែលនាំឱ្យកើតអាការៈនេះ ៖

- ខ្វះដំណេក
- ផ្លាស់ប្ដូរពេលគេង
- បញ្ហាផ្លូវចិត្ត ដូចជាតប់ប្រមល់ជាដើម
- គេងផ្ងារ
- បញ្ហាក្ដាមកាច់ជើង ឬរមូលក្រពើនៅពេលយប់
- ប្រើប្រាស់ថ្នាំពុល ដោយមិនបានការពារសុវត្ថិភាព

ព្យាបាលអាការៈ “ខ្មោចសង្កត់” ដោយវិធីណា?

ភាគច្រើន អ្នកដែលមានបញ្ហានេះ មិនចាំបាច់ព្យាបាលនោះទេ ប៉ុន្ដែវិធីមួយចំនួនខាងក្រោម អាច
ជួយអ្នកបាន ប្រសិនមានអារម្មណ៍ថា ភ័យខ្លាច ៖

- កែលំអទម្លាប់គេង និងគេងឱ្យបានគ្រប់គ្រាន់។
- លេបថ្នាំប្រឆាំងភាពតប់ប្រមល់ ប្រសិនមានវេជ្ជបញ្ជា ដើម្បីកែលំអវដ្ដនៃការគេង។
- ព្យាបាលបញ្ហាផ្លូវចិត្ត ប្រសិនមាន។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ SH/WebMD