៉"វីសា ប្រកាសពីផែនការពង្រឹងសុវត្ថិភាពលើការទូទាត់ប្រាក់ដើម្បីគាំទ្រក្នុងដំណើរបំលាស់ប្តូរការទូទាត់ ដោយមិនប្រើសាច់ប្រាក់សុទ្ធនៅក្នុងប្រទេសកម្ពុជា"

រាជធានីភ្នំពេញថ្ងៃទី៤ ខែកញ្ញាឆ្នាំ ២០១៩ - ក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផលដែលឈានមុខគេនៅក្នុងពិភពលោក នៅថ្ងៃនេះបានដាក់ចេញនូវផែនទីសុវត្ថិភាព ផ្លូវនៃអនាគតរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជា ដោយគូសបញ្ជាក់នូវវិធីសាស្រ្តដ៏រឹងមាំសម្រាប់ពង្រឹងសុវត្ថិភាពក្នុងការទូទាត់នៅប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុននេះ។

ផែនទីបង្ហាញផ្លូវរបស់វីសាផ្តោតលើគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ដែលសុវត្ថិភាព មានការវិវឌ្ឍន៍ក្នុងល្បឿនដូចគ្នាជាមួយនឹងការផ្លាស់ប្តូរលើបច្ចេកវិទ្យានៃការទូទាត់របស់យើងដូច្នោះដែរ។ គំនិតផ្តួចផ្តើមលើសុវត្ថិភាពទាំងនោះរួមមាន៖

ទិន្នន័យត្រូវបានការពារដោយមិនងាយក្លែងបន្លំក្នុងពេលធ្វើប្រតិបត្តិការ។

ការពារទិន្នន័យ ដោយអនុវត្តគោលការណ៍សុវត្ថិភាពដើម្បីការពារទិន្នន័យផ្ទាល់ខ្លួន ក៏ដូចជាព័ត៌មានលំអិតអំពីគណនី។

បំពាក់ទិន្នន័យ ដោយកំណត់អត្តសញ្ញាណនៃការក្លែងបន្លំដ៏គួរអោយកត់សម្គាល់ណាមួយ មុនពេលវាកើតឡើង និងបង្កើនទំនុកចិត្តក្នុងការអនុម័តលើប្រតិបត្តិការដែលត្រឹមត្រូវ។

ផ្តល់សិទ្ធិអំណាចដល់មនុស្សគ្រប់គ្នា រួមទាំងម្ចាស់គណនីផ្ទាល់ ភាគីទីបី និងអាជីវករ ដើម្បីអោយពួកគេដើរតួនាទីយ៉ាងសកម្មក្នុងការធានាសុវត្ថិភាពលើការទូទាត់។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ យើងមានមោទកភាពដែលបានចាប់ផ្តើមដាក់ចេញនូវផែនទីសុវត្ថិភាព សម្រាប់អនាគតប្រទេសកម្ពុជា។ ការធានាសុវត្ថិភាពលើ ប្រព័ន្ធពាណិជ្ជកម្មបែបអេកូសាស្ត្រ (commerce ecosystem) គឺជាអាទិភាពចម្បងរបស់យើង ហើយយើងចាត់ទុកជាការទទួលខុសត្រូវរួមគ្នា រវាងបណ្តាញសេវាកម្មទូទាត់ អ្នកប្រើប្រាស់ ធនាគារ និងរដ្ឋាភិបាល។ បច្ចេកវិទ្យាបានផ្តល់មធ្យោបាយច្នៃប្រឌិតថ្មីៗក្នុងការបង់ប្រាក់ និងទទួលប្រាក់ ប៉ុន្តែវាក៏បាននាំមកនូវហានិភ័យដ៏ស្មុគស្មាញផងដែរ។ ដើម្បីអាចដើរមួយជំហានលឿនជាងការក្លែងបន្លំ យើងត្រូវធ្វើការរួមគ្នាផ្តល់សុវត្ថិភាពដូចគ្នាជាមួយការវិនិយោគ ដូចដែលយើងធ្វើលើការច្នៃប្រឌិតនានា ដែលជំរុញដល់បទពិសោធន៍ពាណិជ្ជកម្មថ្មីៗដូច្នេះដែរ។ ”

ការបង្ហាញនូវផែនទីបង្ហាញផ្លូវរបស់វីសា កើតឡើងនៅពេលដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សសម្រាប់ទម្រង់នៃការទូទាត់នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការអភិវឌ្ឈផ្សេងៗដូចជាការទូទាត់តាមរយៈទូរស័ព្ទដៃ ដែលបង្កើនបទពិសោធន៍សម្រាប់អ្នកប្រើប្រាស់។ យោងលើការសិក្សាស្រាវជ្រាវអំពីឥរិយាបទក្នុងការទូទាត់របស់អតិថិជនប្រើប្រាស់វីសាកាត សុវត្ថិភាពគឺស្ថិតនៅតែជាការពិចារណាចម្បងសម្រាប់អ្នកប្រើប្រាស់នៅទូទាំងអាស៊ីអាគ្នេយ៍ ក្នុងនោះ ៦៧ភាគរយមានការព្រួយបារម្ភអំពីសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ នៅពេលប្រើប្រាស់ទូរស័ព្ទដៃដើម្បីទូទាត់[1]ប្រាក់។

នៅពេលសួរជាពិសេសអំពីអ្វីដែលជាកង្វល់ធំបំផុតទាំងបីរបស់ពួកគេ នៅពេលប្រើទូរស័ព្ទដៃដើម្បីធ្វើការទូទាត់ប្រាក់ អតិថិជននៅប្រទេសកម្ពុជាបាននិយាយថា ការជ្រុះបាត់ទូរស័ព្ទ ឬទូរស័ព្ទត្រូវបានគេលួច ឬទូរស័ព្ទត្រូវបានគេចូលលួចទិន្នន័យ និងប្រឈមជាមួយ malware ឬទូស័ព្ទត្រូវបានមេរោគចូលវាយលុកជាដើម។

ក្រុមហ៊ុនវីសាបានធ្វើការជាមួយអ្នកពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មនេះ រួមមានស្ថាប័នហិរញ្ញវត្ថុ អាជីវក អ្នកបង្កើតច្បាប់ អ្នកអនុវត្តច្បាប់ និងម្ចាស់គណនីផ្ទាល់ ដើម្បីទទួលបានការទូទាត់ប្រកបដោយសុវត្ថិភាព។ ផែនទីបង្ហាញផ្លូវសុវត្ថិភាពនាពេលអនាគតរបស់វីសា គឺជាលទ្ធផលនៃការពិគ្រោះយោបល់ និងការសហការគ្នាដ៏ទូលំទូលាយ ដែលធ្វើឱ្យឯកសារនេះក្លាយជាឯកសារផ្លូវការមួយស្តីពីការទូទាត់ប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា។

វីសាកំពុងចែកចាយនូវផែនទីបង្ហាញផ្លូវរបស់ខ្លួននៅជុំវិញពិភពលោក ដើម្បីធានាដល់ប្រព័ន្ធសុវត្ថិភាពពាណិជ្ជកម្មបែបអេកូសាស្រ្តនៅក្នុងពិភពលោក ក៏ដូចជាធ្វើការជាមួយស្ថាប័នឧស្សាហកម្មធនាគារកម្ពុជា ដើម្បីជួយតម្រែតម្រង់គំនិតផ្តួចផ្តើមលើបញ្ហាសុវត្ថិភាពនេះដែរ។

អំពីក្រុមហ៊ុន Visa
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិចណាក៏បាន និងជាកម្លាំងមួយនៅពីក្រោយការកសាងនូវក្តីសុបិន្តរបស់អនាគត cashless សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថល វីសាក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។

ព័ត៌មានបន្ថែមសូមចូលមើលគេហទំព័រ usa.visa.com/aboutvisa, visacorporate.tumblr.com និង @VisaNews.

ព័ត៌មានបន្ថែម សូមទាក់ទងមក៖

ត្រាងង្វៀន (Trang Nguyen)
ក្រុមហ៊ុន Visa Worldwide Pte. Limited
ទូរស័ព្ទ ៖ (84) 28 3520 7439
អ៊ីម៉ែល ៖ trang.nguyen@visa.com

គ្រី សុវណ្ណារី

ក្រុមហ៊ុន Red Dot, តំណាងក្រុមហ៊ុន Visa Inc.

ទូរស័ព្ទ ៖ +85511733368

អ៊ីម៉ែល ៖ nary@reddot.com.kh

[1] ការសិក្សាអំពីឥរិយាបទទូទាត់ប្រាក់របស់អ្នកប្រើប្រាស់វីសា ត្រូវបានធ្វើឡើងក្នុងចំណោមអតិថិជនចំនួន ៤០០០ នាក់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជា នៅខែសីហាឆ្នាំ ២០១៧ ។