គេហទំព័រ Digital Trends បានពាំនាំនូវប្រភពមួយឲ្យដឹងថា Google កំពុងតែធ្វើប្រតិបត្តិការ នៃ
ការរួមបញ្ចូលដ៏ធំបន្ទាប់ របស់ខ្លួន។ គោលដៅសំខាន់នោះគឺ Whatsapp។ ការចរចារនេះ បាន
ធ្វើឡើងកាលពី 4, 5 សប្តាហ៍មុនហើយ Whatsapp បានបង្ហាញពីជំហររឹងប៉ឹង ដោយកំនត់តំលៃ
ខ្ពស់ គឺជិត មួយពាន់លានដុល្លារ។

បណ្តាសេវាកម្មដែល Support ការទំនាក់ទំនង និងបណ្តាញសង្គម កំពុងដើរតួនាទីសំខាន់ នៅលើ
ឧបករណ៍ Mobile។ ថ្មីៗនេះ Mark Zuckerberg បានចែករំលែកឯកសាររបស់ IDC ថា Facebook ត្រូវ
បានអ្នកប្រើប្រាស់ ចំណាយពេលវេលាច្រើន ក្នុងការប្រើប្រាស់ជាងបណ្តា Applications ណាទាំង
អស់នៅលើទូរស័ព្ទ។ Google កំពុងតែចាញ់ក្នុងការប្រជែងលើវិស័យនេះ។ បើសិនជាចង់ហោះហើរ
ខ្ពស់ជាងហ្នឹង Google ចាំបាច់ត្រូវការអ្វីពិសេសមួយ ដែលលេចធ្លោ ដូចជា Whatsapp ដើម្បីធ្វើជា
ឈ្នាន់ សំរេចគោលដៅ។

Line, Nimbuzz, Tango, KakaoTalk, Viber, WhatsApp... កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាង
ពិសេសក្នុងរយះពេលថ្មីៗនេះ។ Whatsapp ទើបតែបង្កើតឡើតឆ្នាំ 2009 ទទួលបានបអតិថិជនប្រើ
ប្រាស់ចំនួន 250 លាននាក់ ជាមួយនឹង 180 ពាន់លានសារ ត្រូវបានផ្ញើចេញ គិតមកដល់ថ្ងៃដំបូង
នៃឆ្នាំ 2012។ Line ទទួលបានអតិថិជនប្រើប្រាស់ចំនួន 130 លាននាក់ក្រោយរយះពេល 2 ឆ្នាំ។
Viber ទើបតែបង្ហាញខ្លួនមិនទាន់គ្រប់ 3 ឆ្នាំផង ក៏ទទួលបានចំនួនអ្នកប្រើប្រាស់ 175 លាន់នាក់
ផងដែរ៕

ដោយ៖ សិលា
ប្រភព៖ VE