CamNews

លោក ផែង វណ្ណៈ ត្រូវបានតុលាការ បើកសវនាការ ជំរះរឿងក្តី បរិហារកេរ្តិ៍ លោកស្រី កែវ ម៉ាលី

ភ្នំពេញ៖ សវនាការសួរដេញដោលលើជនសង្ស័យ ២រូប រួមមានលោក ផែង វណ្ណៈ មន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី ហង្ស បូរី ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍លើលោកស្រី កែវ ម៉ាលី សមាជិកព្រឹទ្ធសភា បានបញ្ចប់នៅម៉ោង ៥៖០០ល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥នេះ ហើយសាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងប្រកាសសាលក្រមករណីនេះ នៅថ្ងៃទី០២ ខែវិច្ឆកា ឆ្នាំ២០១៥។

មន្រ្តីតុលាការបានឱ្យដឹងថា លោក ផែង វណ្ណៈ ត្រូវបានលោកស្រី កែវ ម៉ាលី ប្តឹងទាមទារសំណងជំងឺចិត្តចំនួន ៥លានរៀល និងទាមទារពីលោកស្រី ហង្ស បូរី ចំនួន១០លានរៀល «ពាក់ព័ន្ធនឹងការផ្សព្វផ្សាយនៅលើ Facebook ថាលោកស្រី កែវ ម៉ាលី ជាសាហាយស្មន់របស់លោកឧត្តមសេនីយ៍ សៀក សុជាតិ»។

បើតាមប្រភពព័ត៌មានស្និទ្ធនឹងលោក ផែង វណ្ណៈ បានឱ្យដឹងថាចំពោះករណីនេះ លោក ផែង វណ្ណៈ គ្រាន់​តែជាអ្នកចែកចាយបន្តការសរសេរវាយប្រហារលោកស្រី កែវ ម៉ាលី ពីលោកព្រំ សាន តែប៉ុណ្ណោះចំណែកលោកស្រី ហង្ស បូរី ជាអ្នក Comment លើអ្វីដែលលោក ផែង វណ្ណៈ បានចែកចាយបន្ត។

សូមជំរាបថា ចំពោះរឿងនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលាម្សិលមិញ បានសម្រេចឱ្យ លោក ព្រំ សាន្ត អនុប្រធាននាយកដ្ឋានព័ត៌មាននៃក្រសួងព័ត៌មាន និងលោកស្រី មុំ ម៉ានុត អតីតភរិយាលោកឧត្តមសេនីយ៍ សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងនាយកទីចាត់ការព្រំដែន ក្រសួងការពារជាតិ សងជំងឺចិត្តទៅលោកស្រី កែវ ម៉ាលី សមាជិកព្រឹទ្ធសភាម្នាក់ៗ ១០លានរៀល រួមទាំងពិន័យប្រាក់ ចំនួន ៥លានរៀលសម្រាប់បង់ចូលរដ្ឋ ។

លោក ព្រំ សាន្ត និងលោកស្រី មុំ ម៉ានុត ត្រូវបានលោកស្រី កែវ ម៉ាលី ប្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ បន្ទាប់ពីបានសរសេរបង្ហោះរិះគន់ លោកស្រី កែវ ម៉ាលី នៅលើបណ្តាញសង្គម Facebook ថាមានសាហាយ​ស្មន់ ជាមួយលោក សៀក សុជាតិ។

កាលពីខែសីហា កន្លងទៅ Facebook របស់លោក ព្រំ សាន ដែលដកស្រង់ប្រភពព័ត៌មាន ពីអតីតភរិយារបស់លោកឧត្តមសេនីយ៍ សៀក សុជាតិ គឺលោកស្រី មុំ ម៉ានុត បានសរសេរដាក់ជាសញ្ញាសួរថា៖ អ្នក​ណាថា កែវ ម៉ាលី ជាជំទាវទី៤ របស់លោកឧត្តមសេនីយ៍ សៀក សុជាតិ? លោក ព្រំ សាន បានសរសេរបន្តថា ម្ចាស់វិមានចរណៃលោកជំទាវ កែវ ម៉ាលី មិនអាចជាជំទាវទី៤ របស់លោកសៀក សុជាតិ បានទេ បើអាចគឺអាចជាសាហាយស្មន់ច្រើនជាង ព្រោះលោក សៀក សុជាតិ នៅជាប់ចំណងអាពាហ៍​ពិពាហ៍ជាមួយប្រពន្ធស្របច្បាប់ ដែលមានចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០០៩ នៅឡើយ៕

ផ្ដល់សិទ្ធដោយ៖​ដើមអម្ពិល