ត្បូងឃ្មុំ៖ មានការផ្អើលឆោឡោមួយបានកើតឡើងនៅម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៥ នៅភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បន្ទាប់ពីបុគ្គលិករបស់ក្រុមហ៊ុន Metfone ស្វែងរកការជួយអន្តរាគមន៍ពីសមត្ថកិច្ច ដោយអះអាងថា ពួកគេត្រូវបានចោរស្ទាក់ប្លន់យករថយន្ត។ តែសមត្ថកិច្ចហាក់មិនទាន់ជឿលើ ការអះអាងនេះនៅឡើយ ហើយសង្ស័យថា ជារឿងប្រឌិត។

លោក ចន្ថា បុគ្គលិកក្រុមហ៊ុន Metfone បានរៀបរាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ពួកគេមានគ្នា ៣នាក់ បានបើករថយន្តមួយគ្រឿងខាងលើ ដើរធ្វើការតាមផ្លូវ។ លុះពេលឈប់រថយន្ត ក៏លេចមុខជនសង្ស័យម្នាក់ មាន កាំភ្លើងខ្លីមួយដើមមកភ្ជង់ ខណ:បក្ខពួកផ្សេងទៀត បើករថយន្តមួយគ្រឿងបិតគូទ ហើយមកប្លន់យករថយន្ត និង បើកគេចខ្លួន ប៉ុន្តែបើកបានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រ ពោលពេល បើកមកដល់ចំណុចស្រែសៀម ក្បែរព្រំប្រ ទល់ស្រុកអូរាំងឪ និងស្រុកត្បូងឃ្មុំ ក៏បុកដើមឈើទៅមុខលែង រួចនាំគ្នារត់គេចខ្លួនបាត់ទៅ។

ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ ថា ករណីប្លន់រថយន្ត Ford របស់ក្រុមហ៊ុនទូរស័ព្ទ Metfone កាលពីយប់មិញនោះ អាចជាករណីប្រឌិត តែលោក និង មន្រ្តីនគរបាលជំនាញរបស់ខ្លួន បាននិងកំពុងធ្វើការសួរនាំយ៉ាងយកចិត្តទុកដាក់ទៅលើជនរងគ្រោះជាមុនសិន។

លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់ថា នៅម៉ោង ៨ និង៣០នាទីយប់មិញ លោកទទួលបានព័ត៌មានថា មាន ការប្លន់រថយន្ត Ford ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 2Y-1483 ស្ថិតនៅភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ បន្ទាប់ពីទទួលបានបណ្តឹងភ្លាមលោកស្នងការ បានដឹកនាំបញ្ជាបណ្តាអធិការនគរបាលក្រុង-ស្រុក ចេញប្រតិបត្តិការបន្ទាន់។ ភ្លាមនោះ កម្លាំងនគរបាល ស្រុកអូរាំងឪបានប្រើប្រាស់កម្លាំង ៣គោលដៅ។

លោក ម៉ៅ ពៅ បន្តថា បន្ទាប់ពីប្លន់បានរថយន្តភ្លាមជនសង្ស័យ បានបើកសំដៅទៅទិសខេត្តព្រៃវៃង បុន្តែបន្តិច ក្រោយមកជនសង្ស័យ បានបើករថយន្តត្រឡប់ក្រោយវិញ សំដៅទៅខេត្តកំពង់ចាម ពេលនោះកម្លាំងរបស់លោក បានតាមប្រកិតពីក្រោយ។ លុះដល់ ផ្លូវកែងទួលវិហារជនសង្ស័យ បានបើកជ្រុលចង្កូតទៅបុកដើមអម្ពិលទឹកដែល នៅផ្នែកខាងឆ្វេងផ្លូវ ហើយជនសង្ស័យរត់គេចខ្លួនបាត់ទៅ។

លោកស្នងការបានបញ្ជាក់ថា ភ្លាមៗនោះ កម្លាំងនគរបាលរបស់លោក ក៏បានទៅដល់ ហើយតាមរកជនសង្ស័យ ដែរ តែដោយសារយប់ងងិត ហើយជនសង្ស័យមានអាវុធ ម្យ៉ាងខ្លាចគ្រោះថ្នាក់ដល់កម្លាំងនគរបាល លោក ក៏បញ្ជា ដកកម្លាំងវិញទុកអង្កេត និងកំណត់មុខសញ្ញាក្នុងមូលដ្ឋានបន្ត។

លោក ម៉ៅ ពៅ បញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែតុលា នេះ កម្លាំងនគរបាលរបស់លោក កំពុងបន្តនីតិវិធីសាកសួរ បំភ្លឺពីជនរងគ្រោះទាំង ៣នាក់ ដែលជាបុក្គលិកក្រុមហ៊ុន Metfone តខ្សែកាប្លិ៍អុបតិចពេល យប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល