ព័ត៌មានអន្តរជាតិ ៖ យន្តហោះសង្គ្រោះបន្ទាន់ ពេទ្យ ប្រភេទម៉ាស៊ីន ២ Cessna 441 បានជួបគ្រោះអកុ សលធ្លាក់នៅវេលាព្រឹក ថ្ងៃអាទិត្យម្សិលមិញនេះ អំឡុងបេសកម្មហោះទៅកាន់តំបន់កូនភ្នំ Tygerberg Hills នាទីក្រុង Cape Town ប្រទេស អាហ្រ្វិកខាងត្បូង បានបណ្តាលអោយ មនុស្ស ៥ នាក់ដែលមាន វត្តមាននៅលើនោះ ស្លាប់ទាំងអស់គ្នា ។

បញ្ជាក់ ៖ រូបភាពឯកសារ

ក្រោយពីបំពេញបេសកម្ម នៅភាគខាងជើង ទីក្រុង Cape Town យន្តហោះសង្គ្រោះបន្ទាន់ពេទ្យ មួយ គ្រឿងនេះ បានវិលត្រលប់មកវិញ ដោយចាកចេញ ពី ប្រទេស Namibia រួចបន្តការបាត់ដាន ពីប្រព័ន្ធ រ៉ាដា នៅវេលាម៉ោង ៦ និង ៥០ នាទីព្រឹកថ្ងៃអាទិត្យ ។ មន្រ្តីផ្លូវការគូសបញ្ជាក់តាមរយៈបណ្តាញសង្គម ទ្វីតធើអោយដឹងថា ជាអកុសល យន្តហោះពេទ្យ ពិតជាបានធ្លាក់ នៅតំបន់ភ្នំ Tygerberg ៕

ប្រែសម្រួល ៖កុសល

ប្រភព ៖ អ័រតេ