CamNews

អត់ដែលមានជម្ងឺរុាំរៃអ្វីសោះ ប៉ុន្តែអ្នកនិពន្ធចម្រៀងរូបស្អាតម្នាក់នេះ បែរជាស្លាប់ដោយបែបនេះ

កូរ៉េ ៖ តារាចម្រៀងស្រី និងជាអ្នកនិពន្ធបទចម្រៀងម្នាក់ឈ្មោះថា នាង Maeng Yuna បានទទួលមរណភាពក្នុងវ័យ ២៩ ឆ្នាំ ដោយគាំងបេះដូង ។

កាលពីថ្ងៃទី ០៨ ខែមករា កន្លងទៅនេះខាងផលិតកម្ម JH Entertainment បានធ្វើការប្រកាសថា "នៅថ្ងៃទី ២៦ ខែធ្នូ Maeng Yuna បានទទួលមរណភាពនៅផ្ទះរបស់នាងដោយសារតែគាំងបេះដូង។ សុំទោសដែលពួកយើងចែករំលែកសេចក្តីទុក្ខនេះយឺតយ៉ាវ ដោយសារតែវាគឺជាពេលវេលាចុងឆ្នាំ និងមានរឿងរ៉ាវស្មុគស្មាញជាច្រើន ហើយពិធីបុណ្យសពនេះនឹងប្រារព្ធធ្វើឡើងទៅតាមប្រពៃណីជាមួយនិងសាច់ញិតក្រុមគ្រួសារ ព្រមទាំងមិត្តជិតដិតប៉ុណ្ណោះ" ។

ប្រភពដដែលបានបន្តទៀតថា នាង Maeng Yuna កំពុងតែរៀបចំអាល់ប៊ុមទី ៣របស់នាងដើម្បីចេញផ្សាយនៅក្នុងខែមិថុនា និងបង្ហាញអំពីការលើកទឹកចិត្តបន្ទាប់ពីត្រូវបានក្លាយជាខ្លួនសាស្រ្តាចារ្យម្នាក់ខាងផ្នែកតន្ត្រីនៅសាកលវិទ្យាល័យមួយ ។ អ្វីដែលមិនគួរនោះ គឺរឿងដែលបំរុងនឹងធ្វើបែរជាតារាស្រីនេះចាកចេញគ្មានថ្ងៃត្រលប់ ។ ហើយក្រុមគ្រួសាររបស់នាងបាននិយាយថា Maeng អត់ដែលមានជម្ងឺរុាំរៃអ្វីសោះប៉ុន្តែបែរជាស្លាប់ដោយបែបនេះ ។

គួរបញ្ជាក់ឲ្យដឹងថា Maeng Yuna បានបញ្ចេញអាល់ប៊ុមដំបូងរបស់នាងនៅក្នុងឆ្នាំ ២០១៧ ឈ្មោះថា  "Waltz of Spring" ហើយនាងចាប់ផ្តើមក្លាយជាអ្នកនិពន្ធបទចម្រៀងនៅក្នុងខែមេសា ឆ្នាំ ២០១៨ ហើយក្នុងឆ្នាំដូចគ្នានោះ Maeng ក៏បានបញ្ចេញអាល់ប៊ុមទី ២ របស់នាង ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ allkpop