CamNews

ឃាត់ខ្លួនជនសង្ស័យ​ ម្នាក់ ពាក់ព័ន្ធនិង ករណី ប៉ុនប៉ងរំលោភ នាងក្រមុំ នៅបាត់ដំបង

បាត់ដំបង ៖ កម្លាំងនគរបាល ខេត្តបាត់ដំបង ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលប៉ុនប៉ងរំលោភ នារីម្នាក់ រួចវាយនាងទម្លាក់ទឹកកាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ បន្ទាប់ពីជនសង្ស័យ បានរត់គេចខ្លួន អស់រយៈពេល១ថ្ងៃ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះចាន់ កុសល ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែត ខេត្តបាត់ដំបង។

ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា នៅយប់កើតហេតុខ្លួនពិតជាបានយកសំណាញ់ទៅបង់ត្រីនៅដងស្ទឹងសង្កែមែន ហើយបានលបឡើង ទៅចាប់នារីវ័យក្មេងម្នាក់ឈ្មោះឆាំ ស្រីរ័ត្ន ហៅតេម៉ូ មុខរបរបណ្ដុះសណ្ដែក ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ នេតយ៉ង់ ដើម្បីរំលោភ ។ ប៉ុន្តែដោយមានការស្រែកឆោឡោខ្លួន ក៏បានទាញនាងទៅដល់មាត់ស្ទឹងសង្កែ តែដោយសារកំហឹង ព្រោះនាងបានចាក់ខ្លួន១កន្ត្រៃ ទើបខ្លួនវាយនាង ហើយអូសនាងទម្លាក់ចោលកណ្ដាលស្ទឹង រួចហែលទៅត្រើយម្ខាង។

ជនសង្ស័យបានសារភាពទៀតថា ក្រោយធ្វើសកម្មភាពរួច ខ្លួនក៏បានហែលមកវិញ ដើម្បីគេចខ្លួនទៅក្នុងចម្ការនៅក្រោយភូមិ ។ ហើយចំពោះនារីរងគ្រោះ ស្លាប់ ឬរស់យ៉ាងណានោះខ្លួនមិនដឹងនៅឡើយទេ ។

ស្រ្តីជាម្តាយរបស់នារីរងគ្រោះ បានអះអាងថា  កូនស្រីរបស់គាត់មិនចេះហែលទឹកទេ ដូច្នេះបើតាមការសន្និដ្ឋាននាង ទំនងជាស្លាប់បាត់ទៅហើយ ។

សមត្ថកិច្ចបានឲ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ ក្មេងស្រីរងគ្រោះ នៅមិនទាន់រកឃើញនៅឡើយ ។

គួរបញ្ជាក់ថា យុវតីវ័យ១៨ឆ្នាំម្នាក់ ត្រូវជន មិនស្គាល់មុខចាប់អូសដៃ ខ្ទប់មាត់ចុះទៅក្នុង ស្ទឹង សង្កែបាត់ខ្លួនមិនទាន់រកឃើញ កាលពី វេលាម៉ោង៩យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចក្រុមទី១៥ ភូមិវត្ដតាមិម ឃុំអូរ ដំបង១ ស្រុកសង្កែ ខេត្ដបាត់ដំបង សមត្ថកិច្ច បាននាំគ្នា មុជទឹករកទាំងយប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល