CamNews

រថយន្តស៊េរីទំនើប៤គ្រឿង ត្រូវកម្លាំងគយចល័ត បង្រ្កាបបាន នៅល្ងាចមិញនេះ

(ភ្នំពេញ)៖ មន្ដ្រីគយចល័ត ដឹកនាំដោយលោក ព្រាប ការ៉ាត់ បន្ដចាប់រថយន្ដស៊េរីទំនើប ៤គ្រឿង ដែលអត់ពន្ធនៅល្ងាច ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ នៅ​ខណ្ឌពោធិ៍សែនជ័យ ខណ្ឌ៧មករា ខណ្ឌទួលគោក។

មន្ដ្រីគយ បានឲ្យដឹងថា រថយន្ដដែលកម្លាំង ជំនាញឃាត់បានទាំង៤គ្រឿងនេះ ទី១-ម៉ាក​Highlander ឆ្នាំ២០០៨ ចាប់នៅ ផ្លូវ១១១ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទី២-ម៉ាកCamry ពណ៌ស ឆ្នាំ២០១២ ចាប់នៅផ្លូវឧកញ៉ានូកន ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ទី៣-ម៉ាក Camry ពណ៌ទឹកប្រាក់ ឆ្នាំ២០១៦ ​និងទី៤-ម៉ាក ​Lexus GS300 ពណ៌ខ្មៅ​ ឆ្នាំ២០០៦ ចាប់នៅផ្លូវលេខ២១០ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

ជាមួយគ្នានោះដែរ មន្ដ្រីគយចល័យ បានអំពាវនាវឲ្យម្ចាស់​យានយន្ត ដែលពុំទាន់បំពេញកាតព្វកិច្ចពន្ធ មេត្តាចូលមកបង់ពន្ធ ហើយគ្រប់អាជីវករទាំងអស់ មេត្តាជ្រាបថារាល់ទំនិញនាំចូល ដែលអាចដាក់លក់ លើទីផ្សារបាន ត្រូវជាទំនិញដែលបាន បង់ពន្ធរួច៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី