CamNews

ចេញពីក្លិបជិះម៉ូតូលឿនជ្រុលទៅបុករថយន្ត CRV ចតលើការឺឡាមុខហាងបណ្តាលឲ្យស្លាប់

(ភ្នំពេញ)៖ បុរសម្នាក់ទើបចេញពីក្លិប បានជិះម៉ូតូស្កុបពី មួយគ្រឿងក្នុងល្បឿនមួយយ៉ាងលឿន ហើយបានជ្រុលឡើងលើការឺឡា ទៅបុករថយន្ត CRV ដែលចតទុកមុខហាងមួយនៅផ្សារ TK ទួលគោកបណ្តាលបោកក្បាលផុងលលាដ៍ស្លាប់យ៉ាងអណោចអធ័ម ។

ហេតុការណ៍នេះនៅវេលាម៉ោង២៖៣០នាទីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវ៣១៥ ចំណុចផ្សារ TK ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

សន្តិសុខម្នាក់ដែលយាមនៅមុខហាង ជាកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គេឃើញបុរសដែលស្លាប់ខាងលើបានជិះម៉ូតូតែម្នាក់ឯងមួយគ្រឿង ម៉ាកស្កុបពីពណ៌សស្លាកលេខភ្នំពេញ1CT-0755 ក្នុងល្បឿនលឿនលុះជិះមកដល់កន្លែងកើតហេតុ ដែលជាចំណុចគ្រោះថ្នាក់បានជ្រុលឡើង ទៅលើឃឿនបុក និងបង្គោលផ្លាកសញ្ញា បាក់ហើយជ្រុលទៅបុក រថយន្ត CRV ពណ៌ខ្មៅមួយគ្រឿង ដែលគេចតចោលនៅមុខហាងបណ្តាលឲ្យបាក់កស្លាប់ភ្លាមៗ នៅកន្លែងតែម្តង ចំណែករថយន្តនិងម៉ូតូរងការខូចខាត ធ្ងន់ត្រូវបានចរាចរណ៌ចុះមកវាស់វែង និងស្ទួចយកទៅរក្សារទុកនៅការិយាល័យក្រុង ដើម្បីចាត់ការតាមនីតិវិធិច្បាប់។

សពត្រូវបានបងប្អូនប្រាប់ថាឈ្មោះ នង យ៉ាវ រស់នៅ ឃុំសោប ស្រុកគីរីវង្ស ខេត្តតាកែវ ត្រូវបានបងប្អូនដឹកយកទៅធ្វើបុណ្យ តាមប្រពៃណីនៅឯស្រុកកំណើត៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី