CamNews

បុរសជនជាតិវៀតណាម ចូលមកខ្មែរ គ្មានលិខិតស្នាម តូចចិត្ដរកការងារធ្វើមិន បាន លោតសម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសជនជាតិវៀតណាមម្នាក់ បានលោតប៉ងសម្លាប់ខ្លួនពីជាន់ទី២ នៃសណ្ឋា គារប៉ាស៊ីហ្វិក ស្ថិតនៅអគារលេខ ២៤៣ ផ្លូវ លេខ១៤៥កែងផ្លូវព្រះមុនីវង្ស សង្កាត់ផ្សារ ថ្មីទី២ ខណ្ឌដូនពេញ ប៉ុន្ដែមិនបានស្លាប់នោះ ឡើយ ពោលបានរងរបួស យ៉ាងធ្ងន់ធ្ងរ បង្ក ឱ្យមានការភ្ញាក់ផ្អើលពីសំណាក់ប្រជាពលរដ្ឋ ជាច្រើននាក់ទៅចោមរោមមើលនៅវេលា ម៉ោង៨ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥។

អធិការនគរបាលខណ្ឌដូនពេញ លោក ហួត ចាន់យ៉ារ៉ាន់ បានបញ្ជាក់ថា ជនរងគ្រោះ ដែលជាជនជាតិ​វៀត​ណាមនោះ បានលោត ប៉ងបញ្ចប់ជីវិត ដោយសារតែតូចចិត្ដរកការ ងារធ្វើមិនបាន ពេលឆ្លងចូលប្រទេសកម្ពុជា។

អធិការនគរបាលរូបនេះបានបញ្ជាក់ថា ជនរងគ្រោះនិងមិត្ដភក្ដិស្រីប្រុស ដែលជាគូ សង្សារពីរនាក់ផ្សេងទៀត ស្នាក់នៅក្នុងបន្ទប់ សណ្ឋាគារជាមួយនោះ ក្រោយការនាំខ្លួន យកទៅសួរគឺគ្មានលិខិតឆ្លងដែននោះឡើយ ដូច្នេះអធិការខណ្ឌបានទាក់ទងទៅនគរបាល អន្ដោប្រវេសន៍ក្រសួងមហាផ្ទៃ នាំខ្លួនយក ទៅសួរនាំបន្ដ ដើម្បីចាត់ការតាមផ្លូវច្បាប់ ខណៈដែលជនរងគ្រោះដែលលោតសម្លាប់ ខ្លួន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែត ។

យោងតាមរបាយការណ៍របស់នគរបាល ខណ្ឌដូនពេញ បានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះង្វៀង តឹកងី អាយុ២៥ឆ្នាំ មុខរបរមិន ពិតប្រាកដ រស់នៅខេត្ដឡុងអាន ប្រទេស វៀតណាម ហើយបានចូលមកប្រទេស កម្ពុជា តាមច្រកបាវិត ដោយគ្មានលិខិតឆ្លងដែន កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ ហើយជន រងគ្រោះបាក់ដៃខាងស្ដាំ ក្រោយពីលោតចេញ ពីបន្ទប់លេខ២០៤ ជាន់ទី២ នៃសណ្ឋាគារ ប៉ាសីិុហ្វិក ។

របាយការណ៍ដដែលបានបង្ហាញថា ក្រោយ ពីមានករណីខាងលើនេះកើតឡើង កម្លាំង សមត្ថកិច្ចមូលដ្ឋានបានចុះមកជួយអន្ដរាគមន៍ ដោយហៅរថយន្ដសង្គ្រោះបន្ទាន់របស់មន្ទីរ ពេទ្យកាល់ម៉ែតមកដឹកជនរងគ្រោះ​យកទៅ សង្គ្រោះ ដោយឡែកគូសង្សារពីរនាក់ដែល ជាមិត្ដភក្ដិ ស្នាក់នៅក្នុងបន្ទប់ជាមួយគ្នានោះ ត្រូវបាននាំខ្លួនទៅសួរនៅអធិការដ្ឋាននគរ បាលខណ្ឌដូនពេញ ។

ក្រោយពីការសួរនាំរួចមក ពួកគេនិយាយ ថា នៅពេលជនរងគ្រោះលោតមកក្រោម ពួកគេមិនបានដឹងនោះទេ ហើយតាមមើល ជនរងគ្រោះតូចចិត្ដដោយសារតែគ្មានការងារ ធ្វើ ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល