CamNews

ក្រសួងសុខាភិបាល​ និងWHOប្រកាស ឲ្យពលរដ្ឋប្រុងប្រយ័ត្ន សុខភាពពេល អាកាសធាតុចុះត្រជាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក បានរួមគ្នាប្រកាស ឲ្យប្រជាពលរដ្ឋកម្ពុជា ត្រូវចេះថែរក្សាសុខភាព ក្នុងអំឡុងពេលកម្ពុជា មានអាកាសធាតុត្រជាក់ នៅចន្លោះពេលពីខែធ្នូដល់ខែមករា ឆ្នាំ២០១៥។

យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ភាគីទាំងពីរ ដែលបង្ហោះនៅលើ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤នេះ បានឲ្យដឹងថា វិធានការណ៍សាមញ្ញមួយចំនួន ដែលអ្នកអាចអនុវត្ត ដើម្បីថែរក្សាខ្លួនអ្នកនិងអ្នកដទៃទៀត គឺត្រូវស្វែងរកការព្យាបាលវេជ្ជសាស្រ្ត នៅគ្រឹះស្ថានសុខភាពសាធារណៈ ។ ប្រសិនបើអ្នកមានរោគសញ្ញាពិបាកដកដង្ហើម គ្រុនក្តៅ ក្អក ឈឺក និងឈឺសាច់ដុំ , ត្រូវធ្វើដំណើរទៅណា មកណានៅពេល ដែលមានសុខភាពល្អ , ពេលអ្នកក្អក ឬកណ្តាស់ សូមខ្ចប់មាត់របស់អ្នកជាមួយក្រណាត់ឬកន្លែង , លាងសម្អាត ដៃរបស់អ្នក ឲ្យបានញឹកញាប់ ជាមួយសាប៊ូនិងទឹក ជៀសវាងប៉ះភ្នែកច្រមុះនិងមាត់របស់អ្នក , ជៀសវាងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកឈឺ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល