រូបភាពថ្មីបំផុត ដែលបានលេចចេញនៅលើ អ៊ីនធឺណេតបានឲ្យឃើញថា BlackBerry Z5 មាន
ការរចនាម៉ូតដូចនឹង Q5 ប៉ុន្តែត្រូវបានដកចេញ ផ្នែកប៊ូតុងចុចខាងក្រោម ទៅជាអេក្រង់ប្រភេទ
Touchscreen ទាំងអស់វិញ។ បច្ចុប្បន្ន នៅមិនទាន់មានព័ត៌មានរូបសណ្ឋាន Hardware របស់
ម៉ូដែលនេះនៅឡើយទេ។

ការលេចចេញរបស់ Z5 គឺពិតជាមានមូលដ្ឋានត្រឹមត្រូវ។ កាលពីពេលមុន Thorsten Heins CEO
របស់ BlackBerry បានឲ្យដឹងថា ពួកគេនឹងបង្ហាញខ្លួននៅលើទីផ្សារនូវ BlackBerry 10 សរុបមាន
៦ គ្រឿង នៅក្នុងឆ្នាំនេះ រួមមាន ពីរម៉ូដែលជាស៊េរីខ្ពស់ ពីរម៉ូដែល ជាស៊េរីមធ្យម និងពីរម៉ូដែល
ទៀត ជាស៊េរីធម្មតា តំលៃថោក។ Q10 និង Z10 ត្រូវបានចាត់ទុកថាជា ពីរម៉ូដែលស៊េរីមធ្យម។
ក្នុងពេលដែល Q5 ដែលបានប្រកាសបង្ហាញនៅព្រឹត្តិការណ៍ Live 2013 និង Z5 ដែលទើបតែ
លេចចេញនូវរូបភាពនេះ ជាពីរម៉ូដែលធម្មតា តំលៃថោក។

ទន្ទឹមនឹងការលេចចេញរបស់ Z5, BlackBerry នៅបានរៀបចំក្នុងការបង្ហាញបន្ថែមនូវម៉ូដែលមួយ
ទៀតដែលមានឈ្មោះថា A10 ហើយប្រាកដជាស្ថិតក្នុងម៉ូដែលស៊េរីខ្ពស់។ តាម Cnet ប្រព័ន្ធទូរ
ស័ព្ទចល័ត Sprint (អាមេរិច) បានបញ្ជាក់ថា BlackBerry A10 ពិតជានឹងមាន ហើយវានឹងជាស្មាត
ហ្វូនប្រភេទ Touchscreen ដូចនឹង Z10 តែស្ថិតក្នុងស៊េរីខ្ពស់ជាង។ ជាក់ស្តែង ដូចទៅនឹង Z5 នៅ
មិនទាន់មានព័ត៌មានអ្វីច្រើននិយាយអំពី A10 នោះទេ៕

ដោយ៖ សិលា
ប្រភព៖ VE