(ភ្នំពេញ)៖ ក្រុមបាល់ទាត់ Cambodia All Stars ធ្វើបានយ៉ាងល្អ បើទោះបីមិនទាន់ឆ្លងកាត់ការប្រមូលផ្ដុំហ្វឹកហាត់ក៏ដោយ ដោយកាលពីល្ងាចថ្ងៃទី១១ ខែធ្នូនេះ ក្រុមដឹកនាំដោយលោក ទេព ឡុងរចនា នេះបានយកឈ្នះក្រុមកីឡាករអាហ្វ្រិករស់នៅកម្ពុជា(African All Stars) ដោយលទ្ធផល ២-១ ក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំលើទីលានពហុកីឡដ្ឋានជាតិ ។

ការប្រកួតកម្ដៅសាច់ដុំនេះធ្វើឡើង ៣តង់ ក្នុងនោះតង់ទី១ ទាំងក្រុម Cambodia All Stars និងក្រុម African All Stars រកបាន ១គ្រាប់ស្មើគ្នា ហើយតង់ទី២ ពុំមានគ្រាប់បាល់ទម្លុះសំណាញ់គ្នាឡើយ ។ ប៉ុន្ដែតង់ទី៣ កីឡាករនៃក្រុម Cambodia All Stars បានបន្ថែម ១គ្រាប់ធ្វើឲ្យចប់ការប្រកួតឈ្នះក្រុមកីឡាករអាហ្វ្រិក ដោយលទ្ធផល ២-១ តែម្ដង ។

នេះជាការប្រកួតដំបូង ស្របពេលក្រុម Cambodia All Stars មិនទាន់បានប្រមូលផ្ដុំហ្វឹកហាត់នៅឡើយ ប៉ុន្ដែលោក ទេព ឡុងរចនា បានចាត់ទុកជារឿងល្អ ដែលកីឡាករម្នាក់ៗបង្ហាញសមត្ថភាពគួរឲ្យចាប់អារម្មណ៍ និងបានទទួលជ័យជម្នះក្រុម African All Stars ដែលជាក្រុមមួយមិនងាយមានក្រុមក្នុងស្រុកយកឈ្នះ ហើយរាល់ចំណុចខ្វះខាត់ ដែលកីឡាករបង្ហាញលើទីលានក្នុងការប្រកួតនេះ លោកនឹងកែតម្រូវនៅពេលហ្វឹកហាត់ ។

គួរបញ្ជាក់ថា ការបង្កើតក្រុម Cambodia All Stars ជាថ្មីនាពេលនេះ គឺត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុម Morocco All Stars ឬក្រុមតារាបាល់ទាត់ឆ្នើមៗនៃប្រទេសម៉ារ៉ុក នៅថ្ងៃទី១៨ ខែធ្នូចុងសប្ដាហ៍នេះ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។ បច្ចុប្បន្ន Cambodia All Stars មានសមាជិក ៣២នាក់ ប៉ុន្ដែលោក ទេព ឡុងរចនា នឹងជម្រុះទុកកីឡាករ ២៥នាក់ប៉ុណ្ណោះ ដើម្បីត្រៀមការប្រកួតអន្ដរជាតិនេះ ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង