CamNews

ចាប់បាន ពីជឃាត មនុស្ស ពិត ក្រោយរកឃើញ ផ្នូរ កណ្តាលព្រៃជ្រៅ មិនតិចជាង​ ៣០ ផ្នូរ

ព័ត៌មានអន្តរជាតិ ៖ ជនសង្ស័យ ៤ នាក់ ក្នុងនោះ ៣ នាក់ ជាជនជាតិ ថៃ និងម្នាក់ផ្សេងទៀត គឺជា ជនជាតិ មីយ៉ាន់ម៉ា នោះ ត្រូវបានមន្រ្តីមានសមត្ថកិច្ច ធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រ កាន់ពីបទជួញដូរមនុស្សខុសច្បាប់ ក្រោយមន្រ្តីផ្លូវការបាន​​រកឃើញផ្នូរជាច្រើនកន្លែងនៅ កណ្តាល​ ព្រៃជ្រៅ ។

សេចក្តីរាយការណ៍ អោយដឹងថា ផ្នូរជាច្រើនកន្លែងត្រូវបានរកឃើញ ខណៈផ្ទុកសាកសព  ដល់ទៅ ២៦ នាក់ កាលពីសប្តាហ៍កន្លងទៅនេះ នៅជុំរុំព្រៃជ្រៅ ដែលគេបោះបង់ចោល មានទីតាំង   ជិតទៅ នឹងព្រំប្រទល់ដែន ប្រទេស ម៉ាឡេស៊ី ។ ប្រភពដដែលបន្តអោយដឹងថា ផ្លូវត្រាច់ចរ ក្នុងព្រៃ កាត់ជុំរុំ ព្រៃជ្រៅមួយនេះ ជាធម្មតា ត្រូវបានប្រើប្រាស់ ពីសំណាក់ ក្រុមជនជាតិអ៊ីស្លាម Rohingyaគេចចេញ ពីការធ្វើទុក្ខទោម្នេញ នៅក្នុងប្រទេស មីយ៉ាន់ម៉ា ។ មន្រ្តីផ្លូវការ មានជំនឿជាក់អោយ ដឹង ថា បណ្តា ជនអន្តោប្រវេសន៍ ត្រូវបានរងគ្រោះ ពីសំណាក់អ្នក  ជួយដូរ ដែល  ជាអ្នកទាមទារសំណង ​សម្រាប់ ក្រុមគ្រួសារ របស់ពួកគេ ។ មន្រ្តីប៉ូលីស គូសបញ្ជាក់អោយ    ដឹងថា  ៖ ជនសង្ស័យជនជាតិ ថៃ ត្រូវ បានចាប់ឃាត់ខ្លួន អំឡុង ថ្ងៃ ច័ន្ទ ដើម  សប្តាហ៍នេះ ក្នុងនោះ ក៏  មាន ការចាប់ឃាត់ខ្លួន ដូចគ្នាដែរ សមាជិកក្រុមប្រឹង្សាជាតិ មកពី ខេត្ត Songkhla ជាខេត្ត​ដែលផ្នូរជាច្រើនត្រូវបានរកឃើញ ។

ដោយឡែក ក្រុមឃ្លាំមើលសិទ្ធមនុស្ស បានចោទប្រកាន់ជាយូរមកហើយ ថាក្រុមមន្រ្តីប៉ូលីសក្នុង ស្រុក ពិតជាបានដឹងឮ ពីករណីពាក់ព័ន្ធ នឹងពាណិជ្ជកម្ម មួយនេះ ។ មេបញ្ជាការ ប៉ូលីស លោក Anuchon Chamart ផ្តល់ជាកិច្ចសម្ភាសន៍ ដល់សារព័ត៌មាន AFP អោយដឹងថា ជនសង្ស័យ ជាជន ជាតិ មីយ៉ាន់ម៉ា នោះ គេមានឈ្មោះថា Soe Naing គឺជា ឈ្មួយកណ្តាល ដែលបានបើកដំណើរការ ជុំរុំ និងស្វែងរក សំណង ។ ទន្ទឹមនឹងនេះ ជនសង្ស័យ ៤ នាក់ទៀត រួមមានតាំងពី មន្រ្តីក្នុងស្រុក នោះ កំពុងតាមស្វែងរក ការចាប់ឃាត់ខ្លួន ពីមន្រ្តីប៉ូលីស ។

របាយការណ៍ បញ្ជាក់អោយដឹងថា សាកសពជនរងគ្រោះ រកឃើញនៅឯជុំរុំត្រូវបានគេគិតឃើញថា បានស្លាប់បាត់បង់ជីវិត ដោយសារតែ ជម្ងឺ និង ភាពអត់ឃ្លាន ។ បុរសម្នាក់ មានជីវិត នៅ   រស់ ពីជុំរុំ ខាងលើនោះ អោយដឹងថា នៅមានផ្នូរជាច្រើនកន្លែងផ្សេងទៀត នៅតំបន់ផ្នូរខាងលើ ។ជារៀងរាល់ ឆ្នាំ មនុស្សរាប់ពាន់នាក់ ត្រូវបានគេជួយដូរ ពីមីយ៉ាន់ម៉ា​ ឬថៃ ទៅកាន់ ប្រទេស ម៉ាឡេស៊ី ៕

- អាន ៖  រកឃើញ ផ្នូរ កណ្តាលព្រៃជ្រៅ មិនតិចជាង​ ៣០ ផ្នូរ មិនដឹងសពខ្មោច ជាអ្នកណា ស្លាប់ដោយរបៀបណា នៅឡើយ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី