ពូសំមួយរយៈក្រោយនេះគាត់ឡើងទម្ងន់ជាប្រចាំ ឆាប់ហត់ មិនសូវស្រួលខ្លួន អស់កម្លាំងគ្រប់ពេលវេលា និងតែងតែឈឺក្បាល ហើយប្រពន្ឋគាត់បានប្រាប់គាត់អោយ ទៅមន្ទីពេទ្យ ប៉ុន្តែពូសំមិនចូលចិត្តពេទ្យទេ ។ តែដោយសារគាត់មិនស្រួលខ្លួនកាន់តែខ្លាំង និងដោយសាប្រពន្ឋគាត់បង្ខំគាត់ខ្លាំងពេក គាត់ក៏សំរេចចិត្តទៅមន្ទីរពេទ្យ។ គ្រូពេទ្យបានសួរគាត់នូវសំណួរជាច្រើន ព្រមទាំងកក់ត្រាទុកនូវរបបអាហារប្រចាំថ្ងៃរបស់គាត់

គ្រូពេទ្យ៖ តើលោកហូបអ្វីខ្លះ នៅពេលព្រឹក?
ពូសំ៖ ឆ្លើយថា ស៊ុត នំប៉័ង ប័រ ដំណាប់ផ្លែឈើ និងផឹកកាហ្វេ
គ្រូពេទ្យ៖ ចុះពេលថ្ងៃត្រង់ តើលោកហូបអ្វីខ្លះ?
សៅ៖ សាច់ ត្រី និងនំប៉័ង
គ្រូពេទ្យ៖ លោកគួរតែកាន់បន្ថយអាហារទាំងអស់នេះ ព្រោះវាធ្វើអោយលោកធាត់ លោកគួរតែហូបផ្លែឈើអោយបានច្រើនទើបល្អ ជាពិសេសគឺត្រូវញ៉ាំទាំងសំបកផ្លែឈើអោយបានច្រើន តើផ្លែឈើអ្វីដែលលោកចូលចិត្តជាងគេ?
ពូសំ៖ (គាត់ឆ្លើយទាំងមិនពេញចិត្ត) ខ្ញុំចូលចិត្តផ្លែដូង ៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke