ស្ថាបនិកក្រុមហ៊ុន Facebook គឺលោក Mark Zuckerberg ថ្មីៗនេះភាគហ៊ុនរបស់ក្រុម
ហ៊ុនបានធ្លាក់ចុះដែលធ្វើអោយលោកខាងបង់ប្រាក់ចំណេញរាប់លានដុលា្លរ ប៉ុន្តែមើល
ទៅហាក់បីដូចជានៅតិចជាងសេដ្ឋីជនជាតិរុស្សីមា្នក់ដែលមានឋានៈស្មើនិងលោក បាន
បោះបង់លុយចោលដោយឯកឯង។

សេដ្ឋីវ័យក្មេងបានបត់លុយទៅជាកូនយន្តហោះ រួចគប់ចេញទៅក្រៅបង្អួច
មហាសេដ្ឋីជនជាតិរុស្សីដែលមានឈ្មោះថា Pavel Durov ហើយក៏ជាស្ថាបនិកដែលបានរក
ឃើញបណ្តាញទំនាក់ទំនាក់សង្គមស្រដៀងទៅនិង Facebook ដែរនិងកំពុងទទួលការពេញ
និយមទូទាំងប្រទេសរុស្សី ដែលបណ្តាញទំនាក់ទំនាក់សង្គមនេះមានឈ្មោះថា VKontakte
ហើយថ្មីៗនេះគាត់បានបត់រូបិយវត្ថុរមួលធើ្វជាកូនយន្តហោះជាង៥០០០ ដែលកូនយន្តហោះ
នីមួយៗស្មើនិងជាង១២៦ដុល្លារ រួចគាត់បានគប់ចេញពីបង្អួចការិយាល័យរបស់គាត់។ រំពេច
នោះ មនុស្សយ៉ាងច្រើនកុះករបានប្រមួលផ្តុំខាងក្រោមការិយាល័យកណ្តាលនៃក្រុមហ៊ុន
បណ្តាញទំនាក់ទំនងសង្គមនៅឯក្រុង St.Petersburg របស់ប្រទេសរុស្សី។ ក្រោយមកស្ថាបនិក
ដែលមានវ័យ២៧ឆ្នាំនេះ បានឈរមើលដោយក្តីរីករាយទៅនិងប្រតិកម្មរបស់ប្រជាជនដែល
នៅខាងក្រោម។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រវ៉ាយប្រតប់គ្នារំពេចនោះក៏កើតមានឡើង
ខណៈពេលដែលប្រជាជនបានដឹងថា រឿងនេះកើតឡើងដោយសារតែការរើសលុយបានដោយ
ងាយៗ។បើយោងទៅតាម RT សាក្សីមា្នក់បាននិយាយថា៖ប្រជាជនទាំងអស់គ្នាបានចាប់ផ្តើមវាយ
តប់គ្នា និងអ្នកខ្លះទៀតបានឡើងលើភ្លើងសញ្ញាចរាចរណ៏ដូចជាសត្វស្វាអញ្ជឹងដែរ ក្នុងការដណ្តើម
យកកូនយន្តហោះតូចៗទាំងនោះ។លោក Durov បានពន្យល់ផងដែរថាគាត់ចង់បង្កើតអោយ
បរិយាកាសទីក្រុងមានភាពអ៊ូអរនាពេលចុងសប្តាហ៏។ ពួកយើងត្រូវតែបញ្ឍប់អោយបានឆាប់ ដោយសារតែប្រជាជនទាំងអស់ដូចជាសត្វធាតុអញ្ជឹងដោយសារតែរឿងនេះ គាត់បាននិយាយ
នៅលើ Twitter ។ ទោះបីជាបែបនេះក៏ដោយ ក៏មានមនុស្សមួយចំនួនមិនសប្យាយចិត្តនិងទង្វើ
ដែលសេដ្ឋីវ័យក្មេងរូបនេះបានធ្វើ។ អ្នកនិពន្វនៅលើគេហទំព័រម្នាក់បានសរសេរថាវាគឺជារឿង ឃោរឃៅមួយដែលបានបោះលុយជាច្រើនបែបនេះហើយរង់ចាំមើលទៅនិងប្រតិកម្មរបស់
ប្រជាជន។
ទិដ្ឋភាពទាំងស្រុងខណៈពេលដែលប្រជាជននាំគ្នារើសលុយ
លោក Durov ដែលជាអ្នកបង្កើតនិងជាម្ចាស់បណ្តាញទំនាក់ទំនងសង្គមដែលកំពុងពេញនិយម
មានឈ្មោះថា Vkontakte ហើយមានសមាជិកជាង ១២០លាននាក់។ វាគឺជាបណ្តាញទំនាក់
ទំនងដ៏មានប្រជាប្រិយភាពទូទាំងប្រទេសរុស្សី។ ថ្មីៗនេះ សហគ្រិនរូបនេះបានបោះពុម្ពផ្សាយ
នូវសេចក្តីថ្លែងការណ៏នយោបាយរបស់គាត់ ដែលបាននិយាយអំពីរបៀបធ្វើអោយប្រទេសរុស្សី
ក្លាយជាប្រទេសរីកចំរើន។ គាត់ក៏បានបន្ថែមផងដែរថា៖ ខ្ញុំតែងតែរំឮកឃើញនិងយកតំរាប់តាម
Che Guevara និង លោក Steve Jobs។ លោក Durov កើតនៅខែតុលា ឆ្នាំ១៩៨៤ ក្នុងប្រទេស
រុស្សី ដែលឪពុករបស់គាត់គឺជាវេជ្ជបណ្ឌិតមានឈ្មោះថា Valery Semenovich Durov និងទទួល
បានការគោរពយ់ាងខ្លាំងមិនត្រឹមតែប៉ុណ្ណោះលោកបានចងក្រងសៀវភៅ និងបានធ្វើការនៅក្នុង
សកលវិទ្យាល័យ St Petersburg។ កូនប្រុសរបស់គាត់បានដំណើរការ VKontakte ដំបូងនៅក្នុង
ឆ្នាំ២០០៦ នៅពេលគាត់បានបញ្ជប់ជីវិតនិស្សិតសកលវិទ្យាល័យ។ក្រោយមកវាបានក្លាយជា
បណ្តាញទំនាក់ទំនងសង្គមដ៏មានប្រជាប្រិយភាពនៅប្រទេសរុស្សី Belarus និងប្រទេសអ៊ុន
ក្រែន។ សព្វថ្ងៃនេះវាមានអ្នកប្រើប្រាស់ដល់ទៅ ១៥០លាននាក់ និងអ្នកទស្សនាប្រចាំថ្ងៃប្រ
មាណ ៣៣លាននាក់៕

<object width="450" height="400" data="http://www.youtube.com/v/9N4PD5_yKyE&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/9N4PD5_yKyE&rel=1" /></object>

ដោយ ៖ ចាន់ណា
ប្រភព ៖ dialymail