កាលពីពេលថ្មីៗនេះ លោក Stewart Fraser ជនជាតិញូវហ្សើលែន បានមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំង នៅពេលគាត់នេសាទបានសត្វចម្លែកមួយក្បាល ដែលមានរូបរាងប្រហែលនឹង សត្វបង្គា។ ជាពិសេសនោះ សត្វមួយក្បាលនេះ មានខ្លួនរបស់វា ថ្លាឈ្វង់ មើលធ្លុះពីម្ខាងទៅម្ខាង ដូចជា ចាហួយដូច្នេះដែរ។

នៅក្នុងដំណើរនេសាទ នៅតំបន់សមុទ្រ ដែលមានចម្ងាយពីកោះ Karikari Peninsula ៤៣ ម៉ាយ ពីភាគខាងជើង លោក Stewart និងកូនប្រុសពីរនាក់ទៀតគឺ Conaugh និង Finn បានប្រទះឃើញ នូវ សត្វមានរូបរាងចម្លែកមួយ ផុសនៅលើផ្ទៃទឹកសមុទ្រ។ បើទោះបីជា មានអារម្មណ៍ថា រាងភ័យ ខ្លាចបន្តិច ប៉ុន្តែដោយសារតែភាពងឿងឆ្ងល់ លោក Stewart ក៏បានសម្រេចចិត្ត ដេញតាមប្រមាញ់ សត្វចម្លែក មួយក្បាលនេះ។

សត្វចម្លែកដែលមានរាង ដូចជាបង្គា បន្តិច ដូចខ្ញែសមុទ្រ និងត្រី បន្តិច

បើតាមរៀបរាប់របស់លោក Stewart សត្វចម្លែកនេះ មានស្រកា និងរូបរាងស្រដៀងនឹងបង្គា ប៉ុន្តែ មើលយូរៗទៅ ក៏ស្រដៀងនឹងប្រភេទ ខ្ញែសមុទ្រផងដែរ។ ដងខ្លួនរបស់វា មានភាពថ្លាមើលធ្លុះ ដល់ក្នុង ដែលអាចមើលឃើញនូវគ្រឿងក្នុងតូចមួយដុំ ពណ៌ទឹកក្រូច នៅខាងក្នុង។

ជាក់ស្តែង អ្នកស្រី Deborah Cracknell ប្រធានក្រុមស្រាវជ្រាវ នៃវិទ្យាស្ថានជាតិ សាគរសាស្រ្ត នៅ Plymouth បានឲ្យដឹងថា សត្វនោះអាចជាប្រភេទត្រីសមុទ្រមួយ ដែលមានឈ្មោះហៅថា Salpa maggiore។

គួរសបញ្ជាក់ផងដែរ ឯកសារដែលនិយាយពីប្រភេទត្រីសមុទ្រ Salpa maggiore មានតិចតួចខ្លាំង ណាស់។ ពួកវាច្រើនតែត្រូវបានរកឃើញ នៅតំបន់សមុទ្រត្រជាក់ ដែលភាគច្រើនគឺនៅតាម មហាសមុទ្រភាគខាងត្បូង៕

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14