ព័ត៌មានអន្តរជាតិ ៖ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ SilkAir អំឡុងថ្ងៃអង្គារ ទី ២៣ ខែមិថុនា នេះ បានសម្រេចធ្វើការចុះចតជាបន្ទាន់ និងទាំងអាសន្ន នៅលើដីកោះ Hainan ប្រទេសចិន ដោយសារ តែលក្ខខ័ណ្ឌ អាកាសធាតុ អាក្រក់ខ្លាំង ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា យន្តហោះខាងលើ មានជើងហោះហើរ MI8334 បានហោះ ចាកចេញពីសឹង្ហបុរី ឆ្ពោះទៅកាន់ក្រុង Sanya ដែលជាតំបន់ទេសចរណ៍ ដ៏មានប្រជាប្រិយភាព នៅ ភាគខាងត្បូងកោះ Hainan ។ ដោយសារតែលក្ខខ័ណ្ឌអាកាសធាតុ មិនអំណោយផល ពោល មាន ការធ្លាក់ភ្លៀងនិងខ្យល់ខ្លាំងនាំអោយយន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះប្រឈមនឹងហានិភ័យ ដូច្នេះ ក៏មានការសម្រេចចិត្តចុះចតជាបន្ទាន់ នៅឯក្រុង Haikou ទាំងខុសគោលដៅ ។

គេហទំព័រ អាកាសយានដ្ឋានអន្តរជាតិ Sanya Phoenix International Airport បញ្ជាក់ យ៉ាងច្បាស់ អោយដឹងថា យន្តហោះខាងលើ គ្រោងនឹងចុះចតនៅក្នុងក្រុង វេលាម៉ោង ៩ និង ៣០ នាទី ព្រឹក តែ ជាលទ្ធផល ត្រូវពន្យាពេល ។ គួរបញ្ជាក់ថា ព្យុះទីហ្វុង Kujira ថ្មីនេះ បាននាំមកនូវ ខ្យល់កន្ទ្រាក់ ក៏ ដូចជាភ្លៀងធ្លាក់ខ្លួន នៅក្នុងតំបន់ ខណៈ រដ្ឋបាលឧតុនិយមជាតិ របស់ប្រទេសចិនបានចេញសេច ក្តីប្រកាសអាសន្នអោយដឹងថា នៅព្រឹកថ្ងៃអង្គារនេះ និងមានព្យុះភ្លៀង ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA