CamNews

ថៅកែលក់ទឹកកកបើករថយន្ត TUNDRA ចេញពីច្រៀងខារ៉ាអូខេ ទៅបុកម៉ូតូមេភូមិស្លាប់ ខណៈប្រពន្ធរបួសធ្ងន់

(ស្ទឹងត្រែង)៖ បុរស​ជា​ប្តី​បាន​ស្លាប់​ភ្លាមៗ និង​ប្រពន្ធ​រង​របួស​ធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់ ​ដឹក​យក​ទៅកាន់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែង ដោយសារ​បុរស​ម្នាក់ ដែលត្រូវគេស្គាល់ថា ជាថៅកែលក់ទឹកកក ប្រចាំខេត្តស្ទឹងត្រែង ​បើក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក TUNDRA ចេញពី​ច្រៀង​សប្បាយ ​នៅ​ហាង​ខារ៉ាអូខេ​យីហោ ​«​កាឡាក់ស៊ី​» ក្នុង​ស្ថាន​ភាព​ស្រវឹង បាន​រ៉េ​ចង្កូត​ទៅ​បុក​ម៉ូតូ ​របស់ជនរងគ្រោះទាំង២នាក់ ដែលកំពុងឌុបគ្នា។

​ ភ្នាក់ងារ Fresh News ប្រចាំខេត្តស្ទឹងត្រែង បានរាយការណ៌នៅរសៀលថ្ងៃទី២៥ ខែមករា នេះថា ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​ នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៦ ត្រង់ចំណុច​ជិត​ខារ៉ាអូខេ «​ឦសាន​មនោ​រម្យ​» ស្ថិតក្នុង​ភូមិ​លើ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង​។​

​ ​មន្ត្រីនគរបាល​ចរាច​ណ៍​ខេត្ត​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាច​ណ៍​បង្កឡើង​ ដោយ​រថយន្ត​ម៉ាក​ធុន​ត្រា ​(TUNDRA) ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​2AD-6119 បើកបរ​ដោយ​ឈ្មោះ​ឡោ លី​ផេង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​ម្ចាស់​សិប្បកម្ម​ផលិត​ទឹកកក នៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង​។

ចំណែក​ម៉ូតូ​ម៉ាក​ហុងដា C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស្ទឹងត្រែង ​1A-5577 បើ​បរ​ពី​លិច​មក​កើត (​ច្រាសទិស​) បើកបរ​ដោយ​ឈ្មោះ​ ព្រហ្ម សំរិត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ មានមុខរ​បរជា​មេភូមិ និង​ប្រពន្ធ​ឈ្មោះ ​ពុធ កៃ​សន ភេទ​ស្រី អាយុ​៤៨​ឆ្នាំ បាន​រងរបួស​ធ្ងន់ និង​មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​សាមគ្គី ក្រុង​-​ខេត្តស្ទឹងត្រែង​។

​សមត្ថកិច្ច​បាន​បន្តទៀត​ថា សាក្សី​នៅ​កន្លែងកើតហេតុ​បាន​និយាយថា មុនពេល​កើតហេតុ ម្ចាស់​រថយន្ត​ស៊េរី​ទំនើប ​បាន​ចេញពី​ច្រៀង​ខារ៉ាអូខេ ក្នុងស្ថានភាព​ស្រវឹង​ជោក បើកបរ​ក្នុង​ល្បឿន​លឿន ខណៈ​ជនរងគ្រោះ​២​នាក់​ប្តី​ប្រពន្ធ កំពុង​ជិះ​ម៉ូតូ​ច្រាសទិស​គ្នា ក៏ត្រូវ​រថយន្ត​រ៉េ​ចង្កូត បុក​ពេញទំហឹង បង្ក​ឲ្យ​បុរស​ជា​ប្តី​ បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។ រីឯ​ប្រពន្ធ​បាន​រងរបួស​ធ្ងន់​បាក់ឆ្អឹង​ជំនី បាក់ជើង​ឆ្វេង និង​បាក់ដៃ​ឆ្វេង ត្រូវបាន​រថយន្ត​ដឹក​យកទៅ​សង្គ្រោះបន្ទាន់ ​នៅ​មន្ទីរពេទ្យ​២១ យោធភូមិភាគ​ទី​១​។ ភ្លាមនោះ​ម្ចាស់​រថយន្ត​ បាន​បើក​យកទៅ​រក្សាទុក​ នៅក្នុង​រោង​សិប្បកម្ម​ផលិត​ទឹកកក​ បាត់​តែម្ដង​៕

​ ​ក្រោយ​កើតហេតុ​គេ​បានឃើញ នគរបាល​ចរាចរណ៍​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​ធ្វើការ​ស្រាវជ្រាវ​សាកសួរ​សាក្សី​ឃើញ​ហេតុការណ៍ ទើប​រក​រថយន្ត​បង្ក​បាន​បើក​រត់គេច​យកទៅ​លាក់ទុក​នៅ​កន្លែង​សិប្បកម្ម​ផលិត​ ទឹកកក តែ​ត្រូវបាន​សមត្ថកិច្ច​តាមរក​ឃើញ​នាំយក​រថយន្ត​បង្ក និង​ម៉ូតូ​មកកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី