ភ្នំពេញ៖ តារាសម្តែងមានឈ្មោះល្បី កញ្ញា មាន សូនីតា ថ្មីៗនេះ ស្រាប់តែ លេចឮពាក្យ ខ្សឹបខ្សៀវមកថា បច្ចុប្បន្ននេះ កំពុងតែមាន លោកមន្រ្តីម្នាក់ តាមប្រម៉ាញ់យកបេះដូង របស់នាងយ៉ាងប្រកិត ។ មិនត្រឹមតែប៉ុណ្ណោះ លោកមន្រ្តីធំរូបនេះ ក៏មានបំណងផ្គាប់ចិត្ត មាន សូនីតា ដោយការទិញរថយន្តស៊េរីទំនើប ឲ្យទៀតផង។

តារាសាច់សរសម្បូរ ស្នាមញញឹម មាន សូនីតា ខណៈដែលការងារសិល្បៈ កាន់តែមានសន្ទុះ ទៅមុខយ៉ាងរលូននោះនាងក៏ត្រូវបានទទួលរង នូវព្យុះភ្លៀងព័ត៌មាន អាស្រូវស្នេហាជាបន្តបន្ទាប់។ ម្យ៉ាងទៀត កាលពីពេលថ្មីៗនេះ មានព័ត៌មានថា នាងតែងបានបង្ហាញពីភាពស្និទ្ធស្នាល ជាមួយមន្ត្រីវ័យក្មេងម្នាក់ ប៉ុន្តែភាពស្និទ្ធស្នាលនេះ មិនបានបង្ហាញជាសាធារណៈឡើយ ហើយក៏មិនសូវជាញឹកញាប់ដែរ ព្រោះនេះជា ជំហានដំបូង ដៃការទាក់ទងគ្នា។

ប៉ុន្តែបើទោះបីជា មានព័ត៌មានតែងបានលើកឡើង ជាហូរហែ ពីរឿងជីវិតស្នេហា ឯកជនខាងក្រៅ របស់តារាស្រីរូបនេះយ៉ាងណាក្តី ក៏តារាសម្តែង មាន សូនីតា មិនបានអើពើរឈឺក្បាល វិលមុខនឹងរឿងទាំងអស់នេះទេ។ ផ្ទុយទៅវិញនាង បែរជានៅសំងំ ធ្វើខ្លួនហាក់ ដូចជាមិនបាន ដឹងរឿងអ្វីបន្តិច សោះឡើយ និងមិនខ្វល់ការបកអ្វីមួយឲ្យមហាជនដឹងសោះឡើយ។

ទន្ទឹមនឹងពេលគ្នានេះ ក៏ស្រាប់តែលេចធ្លាយ នូវដំណឹងថ្មីមួយទៀត ចេញមកថា រាល់ថ្ងៃនេះនាងកំពុងតែមាន បុរសម្នាក់មានងារជាមន្រ្តី បម្រើការងារ នៅក្រសួងផែនការ បានតាមស្រឡាញ់ ប្រម៉ាញ់យកបេះដូងរបស់នាង មាន សូនីតា យ៉ាងខ្លាំងបំផុត ក្រោយពេលបានដឹង ថាមានបុរសៗ ជាច្រើនកំពុងតែប្រាថ្នា ទាក់ទាញយកចិត្តរបស់នាងដូចគ្នាដែរនោះ។

ផ្អែកតាមប្រភព ពីអ្នកសិល្បៈជិតស្និទ្ធ មាន សូនីតា បានបង្ហើបមកថា តាមការសង្កេតឃើញ គឺមួយរយៈថ្មីៗនេះមានបុរសម្នាក់ តែងមកចាំទទួលបណ្តើរ តារាសម្ដែង សូនីតា ចេញទៅក្រៅជារឿយៗ។ តាមរយៈសកម្មភាពនេះគេបានដឹងថា នាង មាន សូនីតា និងបុរសជាមន្រ្តីម្នាក់នោះ គឺកំពុងមានទំនាក់ទំនងស្នេហា ខាងក្រៅជាមួយគ្នា។

ប្រភពខាងលើ បាននិយាយឲ្យដឹងដោយខ្លីទៀតថា ឥឡូវនេះកញ្ញា មាន សូនីតា កំពុងតែមានទឹកមាត់លេបជាបណ្តើរៗហើយ ខណៈដែលបុរសខាងលើ មានគម្រោងនឹងទិញរថយន្ត ទំនើបមួយគ្រឿង ដើម្បីជូនជាកាដូ ផ្គាប់ចិត្តដល់ស្រីស្រស់ម្នាក់នេះ។

ជុំវិញព័ត៌មាន ដែលលេចឮដ៏រសើបខាងលើនេះ គេហទំព័រ LookingTODAY មិនអាចសុំការបំភ្លឺពី កញ្ញា មាន សូនីតា បាននៅឡើយទេ នៅរសៀលថ្ងៃទី១៣ ខែមីនាឆ្នាំ២០១៥នេះ ព្រោះលេខទូរស័ព្ទ របស់នាងនៅពេលទំនាក់ទំនងចូល គ្មានអ្នកទទួល។ ដូច្នេះគេហទំព័រ LookingTODAY នឹងយាមទំនាក់ទំនងជាថ្មី ដើម្បីរកការបំភ្លឺ ពីតារាសម្តែង មាន សូនីតា នៅពេលក្រោយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល