បើយោងតាមចំណងជើងដែលអមមកជាមួយនោះ រូបភាពមួយសន្លឹក ដែលបានបង្ហាញឲ្យឃើញពី សកម្មភាព យុវជនវ័យក្មេងម្នាក់ បានលុតជង្គង់ថើបជើងមិត្តស្រីរបស់ខ្លួន នៅកន្លែងសាធារណៈ ដើម្បីបញ្ជាក់ពីទំហំចិត្តស្រលាញ់ ស្នេហាពិតរបស់ខ្លួន គឺត្រូវបានថតកាលពីថ្ងៃទិវា នៃក្តីស្រលាញ់ ដែលទើបតែកន្លងទៅ ថ្មីៗនេះ។

បើទោះជារូបភាពនេះត្រូវបានគេធ្វើឲ្យព្រិលៗ ប៉ុន្តែអ្នកទស្សនា ក៏អាចមើលឃើញច្បាស់នូវរូបនារី វ័យក្មេងម្នាក់ កំពុងតែលើកជើងឡើង ដើម្បីឲ្យសង្សាររបស់នាង ចាប់កាន់ និងថើបជើងរបស់ខ្លួន។

បន្ទាប់ពីត្រូវបានបង្ហោះឡើងនៅលើអ៊ីនធឺណេត រូបភាពនេះ ត្រូវបានអ្នកនិយមលេងអ៊ីនធឺណេតនៅ សាំងហ្គាពួរ លើកយកមកជជែកគ្នា ដោយមានមតិយោបល់ផ្ទុយគ្នា ជាច្រើនផងដែរ។

ក្នុងពេលដែលអ្នកលេងអ៊ីនធឺណេតមួយចំនួន បាននិយាយថា "សកម្មភាពនេះ គឺពិតជារ៉ូមែនទិច ផ្អែមល្ហែម " ហើយក៏មាននិយាយថា " នារីនោះ ពិតជាមានសំណាងណាស់ ដែលមានសង្សារដូចជា បុរសម្នាក់នេះ" មានអ្នកផ្សេង មួយចំនួនទៀត ក៏បានយល់ឃើញផ្ទុយ ពីមតិខាងលើវិញ ដោយ និយាយថា "បុរសម្នាក់នោះបានធ្វើឲ្យបាត់ បង់តំលៃ របស់ខ្លួនហើយ" ៕

ចុះសម្រាប់ប្រិយមិត្តខេមញូវវិញ យល់ឃើញដូចម្តេចដែរ ចំពោះទង្វើរបស់យុវជនវ័យក្មេង ម្នាក់នេះ?

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14